vorakchun
មជ្ឈដ្ឋានទូទៅបានជ្រាបហើយថា តារាវ័យក្មេងស្រករក្រោយ លោក សុធា ពិសិដ្ឋ បានសារភាពមុននេះថា លោកនិងតារាសិចស៊ី នាង កុល ដាវី គឺជាសង្សានឹងគ្នា។ឯនាង កុល ដាវី ក៏បានសារភាពផងដែរជុំវិញរឿងផ្ទាល់ខ្លួននេះ។
ប៉ុន្តែថ្មីៗនេះ បែរជាលេចឮពាក្យចចាមអារ៉ាមថា សុធា ពិសិដ្ឋ កំពុងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយតារាមេម៉ាយកូនពីរវ័យចំណាស់ម្នាក់ គឺអ្នកនាង បូនីតា ដាដេណា ខណៈអ្នកមេម៉ាយដែលជាផលិតករភាពយន្តរូបនេះបានផ្តល់ឱកាសឲ្យកំលោះវ័យក្មេង សុធា ពិសិដ្ឋ បានសម្តែងជាតួឯកក្នុងរឿងរបស់គាត់ (បូនីតា) ជាមួយកូនស្រី គឺកញ្ញា កាម៉ារ៉ាត់ ឃីអេណា ក្នុងរឿង “ប្រពន្ធខ្ញុំអាប” ដែលបានដំណើរការថតកាលពីសប្តាហ៍មុន។ការលេចឮចំហាយមិនស្រួលនេះខណៈពេលដែលអ្នកនាង បូនីតា ដាដេណា ធ្លាប់បានព្រលយប្រាប់អ្នកសារព័ត៌មានមុននេះថា គាត់ (បូនីតា ដាដេណា)កំពុងមានទំនាក់ទំនងជាមួយបុរសវ័យក្មេងម្នាក់ នៅក្នុងភិភពសិល្បៈ ហើយក៏កំពុងសង្កេតមើលចិត្តគ្នានៅឡើយ។ វាមិនមែនជារឿងគាប់ជួននោះទេ ប្រសិនបើបុរសនៅក្នុងចិត្តអ្នកនាង បូនីតា ជាកំឡោះ សុធា ពិសិដ្ឋ នោះ ដ្បិតអីអ្នកនាង បូនីតា កំពុងលើកស្ទួយបុរសម្នាក់នេះ ឲ្យសម្តែងជាតួឯកក្នុងរឿងភាពយន្តរបស់គាត់ទៀតផង។នៅក្នុងថ្ងៃក្រុងពាលីថតរឿង “ប្រពន្ធខ្ញុំអាប” នោះ មាននុស្សមួយចំនួន ពេលឃើញ សុធា ពិសិដ្ឋ ថតរូបស្និទ្ធស្នាលជាមួយ បូនីតា ផង និង ថតរូបជាមួយ កញ្ញា ឃីអេណា ផង ក៏នាំគ្នានិយាយជារបៀបលេងសើច បន្លំមែនថា តើ សុធា ពិសិដ្ឋ ស្រឡាញ់ម៉ែ ឬស្រឡាញ់កូនឲ្យពិតប្រាកដ? ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមលេចឮខាងលើនេះ ត្រូវបានលោក សុធា ពិសិដ្ឋ ច្រានចោលភ្លាមៗថា មិនមានរឿងអ្វីការពិតដែលថា លោកជាគូស្នេហ៍អ្នកបង បូនីតា នោះទេ ហើយក៏រិតតែមិនអាចទៅទៀត ដែលថា លោកនិងកញ្ញា ឃីអេណា មានទំនាក់ទំនងអ្វីនឹងលោកនោះ។ សុធា ពិសិដ្ឋ បញ្ជាក់ថា “ខ្ញុំមិនមែនជាគូស្នេហ៍វ័យក្មេងរបស់អ្នកបង បូនីតា នោះទេ បើទោះជាមានអ្នកខ្លះធ្លាប់ឮអ្នកបង បូនីតា និយាយថា គូស្នេហ៍ដែលកំពុងសង្កេតមើលចិត្តគ្នានោះជាមនុស្សវ័យក្មេងនៅក្នុងពិភពសិល្បៈក៏ដោយ”។ តារាវ័យ២៤ឆ្នាំរូបនេះ ចូលប្រឡូកសិល្បៈក្នុងឆ្នាំ២០១០ លោកមានកម្ពស់១.៨២ម៉ែត្រ កំពុងសម្តែងតួឯកក្នុងរឿង“ប្រពន្ធខ្ញុំអាប” និងត្រៀមបង្ហាញមុខក្នុងរឿង«មេឃមួយចន្ទពីរ»របស់ទូរទស្សន៍ អាស៊ីអាគ្នេយ៍។ កន្លងមក លោកធ្លាប់សម្តែងជាតួឯកក្នុងរឿងបែបអប់រំរបស់អង្គការ គឺរឿង “ជីវិតនាងកែវ” ផងដែរ៕ ដោយៈ សុភា
No comments:
Post a Comment