CEN
(ថ្ងៃទី 30 ឧសភា 2012, ម៉ោង 11:08:AM) | ដោយ: ពិទូរ្យ
ភ្នំពេញ: តារាសម្តែង និងតារាចម្រៀងបួនដួង ដែលបានចាកចេញពីទឹកដីកំណើត ដើម្បីទៅសម្តែង និងបំពេអារម្មណ៍បងប្អូនខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទឹកដីអាមេរិករយៈពេលមួយខែកន្លះមកនោះ បើមិនមានអ្វីប្រែប្រួល ថ្ងៃនេះពួកគេនឹងមកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ វេលាម៉ោង ១១ យប់ ដោយនាំមកជាមួយនូវភាពជោគជ័យរបស់ពួកគេ។
លោក ញ៉ែម សុគន្ធ, លោក ករុណា ពេជ្រ, កញ្ញា គឹម លីហ្សា និងកញ្ញា សុគន្ធ នីសា តារាទាំងបួនដួងនេះ បានដឹកដៃគ្នាចេញទៅដល់ទឹកដីអាមេរិក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងថ្ងៃបុណ្យផ្សេងៗទៀត ដូចជា ថ្ងៃបុណ្យអ្នកម្តាយ និងថ្ងៃចុងសប្តាហ៍។
នៅតាមទំព័រហ្វេសប៊ុក គេឃើញកញ្ញា គឹម លីហ្សា បង្ហោះរូបថតជាលក្ខណៈសំបុត្រ ដែលបញ្ជាក់ពីថ្ងៃសម្តែង និងឈ្មោះដៃគូ។ ជាទូទៅគេសង្កេតឃើញថា គីម លីហ្សា ចាប់ដៃគូជាមួយតារាចង្កាព្រែក ញ៉ែម សុគន្ធ ហើយភាគច្រើនការសម្តែងរបស់តារាទាំងពីរ មានភាពលេចធ្លោជាង ករុណា ពេជ្រ និង សុគន្ធ នីសា ចំណែកសន្ទុះនៃការគាំទ្រ គឺប្រហាក់ប្រហែលគ្នា នេះបើតាមការអះអាងពីបងប្អូនដែលរស់នៅទីនោះ។
សូមបញ្ជាក់ថា នេះជាលើកទី១ ហើយ ដែលតារាសម្តែង និងចម្រៀង បានចេញទៅសម្តែងនៅអាមេរិករួមគ្នា និងក្រោមការឧបត្ថម្ភរបស់ផលិតកម្មឥន្ទ្រីមាស ដែលជាផលិតកម្មក្រៅស្រុក៕
No comments:
Post a Comment