Written by ភ្នំពេញដេលីញូវ
បុរសរូបសង្ហា ស៊ុក សុភា បន្ទាប់ពី ប្រកាសមាន ប្រពន្ធ និង កូននោះ ថ្មីៗ នេះ ក្រោយពីប្រកាស លុបពិធី ភ្ជាប់ពាក្យ របស់ខ្លួនទៅ ជាពិធី មង្គលការវិញ ប៉ុន្តែស្របពេល ជាមួយគ្នានេះ មានព័ត៌មានថា ភរិយា ស៊ុក សុភា ឈ្មោះ ហ្សារីណា ជាអ្នកស្នើសុំ ឱ្យ លោកលុប ពិធី ភ្ជាប់ពាក្យ ទៅជាពិធី មង្គលការវិញ ព្រោះចង់ធ្វើឱ្យ មានការ ភ្ញាក់ផ្អើល ។ ភ្លាមៗនោះ អ្នកទាំងពីរ បានដឹកដៃគ្នា ចូលហាងដើម្បី ថតរូបមង្គលការ ។ បើទោះបីជា លោកមិន ប្រកប អាជីពសិល្បៈដូចមុន ក៏ដោយ ស៊ុក សុភា កំពុងប្រើ ជីវិត ហ៊ឺហា មុននឹងឈាន ទៅដល់ថ្ងៃ អាពាហ៍ពិពាហ៍ លោកបាន ផ្លាស់ប្តូរ រថយន្តថ្មី មួយ ។ បើតាមប្រភព ព័ត៌មាន ចុងក្រោយ បានឱ្យដឹងថា ស៊ុក សុភា មិនត្រឹមតែ មានកូនស្រី ម្នាក់នោះទេ ការពិតកូន ពីរនាក់ទៀត ដែលមក ជាមួយនាង ហ្សារីណា ក៏ជា កូនរបស់ លោក ស៊ុក សុភា ដែរ ។
បើតាមប្រភព ព័ត៌មាន ដែលស្និទ្ធស្នាល ជាមួយក្រុម គ្រួសារ ស៊ុក សុភា បានឱ្យដឹងថា នៅក្រោយពេល រៀបការរួច ស៊ុក សុភា នឹង ចាកចេញទៅ ប្រទេសអូស្ត្រាលី រស់នៅតាម ភរិយា និង កូនៗជាទី ស្រឡាញ់ របស់ខ្លួន ពីព្រោះ លោកទទួល បានសិទ្ធិ រស់នៅប្រទេស អូស្ត្រាលី ដោយស្របច្បាប់ ហើយ ។ មានមនុស្ស ជាច្រើន យល់ច្រឡំថា ចំណងស្នេហ៍ រវាង ស៊ុក សុភា និង នារីខ្មែររស់នៅ អូស្ត្រាលី ទើបតែចាប់ ផ្តើមឡើង ប្រមាណជាង មួយឆ្នាំ ប៉ុន្តែការពិត ចំណងស្នេហ៍ អ្នកទាំងពីរ បានកើតឡើង ជាច្រើន ឆ្នាំមកហើយ គ្រាន់តែ ស៊ុក សុភា លាក់បាំង ការពិតមិនឱ្យ នរណាដឹង ប៉ុណ្ណោះ ។
កន្លងមកយើង ធ្លាប់បានផ្សាយ ព័ត៌មានថា ភរិយា ស៊ុក សុភា ធ្លាប់មានកូន ពីរនាក់ ស្រីម្នាក់ និង ប្រុសម្នាក់ ដោយពួកគេ បានមកលេង ស្រុកខ្មែរ ជាច្រើនខែ និង បានជួល ផ្ទះរស់នៅ ផ្ទះជួលមួយ យ៉ាងមាន ក្តីសុខបំផុត ។ រាល់ពេលទៅ ណាមកណា អ្នកទាំងពីរ តែងនាំ គ្នាទៅ ជុំគ្រួសារ ប៉ុន្តែយើងមិន បានដឹងថា កូន ទាំងពីរនាក់នោះ ជាកូនរបស់ នរណាឡើយ គ្រប់ គ្នាតែងគិតថា កូនទាំងពីរនាក់ ជាកូនមុនរបស់ ភរិយា ស៊ុក សុភា ប៉ុណ្ណោះ ។ នៅពេលដែល មានព័ត៌មាន ប្តីប្រពន្ធនេះ នឹងរៀបការ ស្រាប់តែ បែកធ្លាយ ព័ត៌មានថា កូនពីរ នាក់ដែល ភរិយា ស៊ុក សុភា តែងនាំទៅណា មកណា រួមគ្នា គឺជាកូនបង្កើត របស់ ស៊ុក សុភា ពីព្រោះអ្នក ទាំងពីរបាន ទាក់ទងនោះ ជាយូរឆ្នាំ កន្លងមកហើយ ប៉ុន្តែលោក ព្យាយាម លាក់បាំងមិនឱ្យ គេដឹងដែល ចុងក្រោយ ទើបតែទទួល បានកូនស្រី ម្នាក់ទៀតជា ចំណង ដៃ សរុបទាំងអស់ លោកមាន កូនបីនាក់។
បើតាមប្រភព ព័ត៌មាន ដែលចេញពី ក្រុមគ្រួសារ ស៊ុក សុភា បាននិយាយតៗ គ្នាថា កូនពីរនាក់ ដែលភរិយា ស៊ុក សុភា តែងនាំទៅ ណាមកណា ជាមួយ គឺជាកូន បង្កើតរបស់ ស៊ុក សុភា ប៉ុន្តែលោក ស៊ុក សុភា មិនបាននិយាយ បញ្ជាក់ពី កូនទាំងពីររូប នោះឡើយ គ្រាន់ តែកន្លងមក លោកបានហៅ ក្មេងទាំងពីរ ថាជាកូនៗ ពេញមាត់ រីឯ ក្មេងទាំងពីរ ក៏ហៅលោកថា “ប៉ាប៉ា” ដែរ ហើយលោក ស្រឡាញ់ ថ្នាក់ថ្នម ក្មេងទាំងពីរ ខ្លាំងណាស់ ។
គួរបញ្ជាក់ ផងដែរថា លោក ស៊ុក សុភា បានប្រកាស ពិធីភ្ជាប់ពាក្យ របស់ខ្លួនយ៉ាង តក់ក្រហល់បំផុត នៅលើទំព័រ ហ្វេសប៊ុក ឱ្យមិត្ត ភក្តិបានដឹងថា លោកនឹង ភ្ជាប់ពាក្យ នៅថ្ងៃទី ១៨ ខែមិថុនា នៅ ចម្ការដូង ប៉ុន្តែរំលង មិនបាន ប៉ុន្មានផង ស្រាប់តែ លោក ប្រកាសលុប ចោលគម្រោង ភ្ជាប់ពាក្យចោល ហើយលោកបាន ប្រាប់មិត្តភក្តិនៅ ក្នុង ហ្វេសប៊ុក ថា លោកកំពុងតែ ត្រៀមដឹកដៃគូ ស្នេហ៍ ដែលជានារី អាណិកជនខ្មែរ រស់នៅ អូស្ត្រាលី ឈ្មោះ ហ្សារីណា ចូលរោងការ នៅជិតបំណាច់ ខែមិថុនា ខាងមុខនេះ ។ បើតាមគម្រោង ពិធី មង្គលការ របស់លោក មានរយៈពេល ពីរយប់បីថ្ងៃ ដោយចូល រោងការនៅ ថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌល កម្សាន្តកោះពេជ្រ ។ ក្រោយពីការ ប្រកាសមួយថ្ងៃ ស្រាប់តែគេ ឃើញ ស៊ុក សុភា និង ភរិយាបាននាំ គ្នាទៅថតរូប នៅក្នុង ហាង “អប្សរាឌីយ៉ាម៉ង់” ។ អ្នកទាំងពីរ បានតុបតែងខ្លួន យ៉ាងស្រស់ស្អាត ដើម្បីថតរូប អាពាហ៍ពិពាហ៍ មើលទៅអ្នក ទាំងពីរពិតជា គូស្នេហ៍ សមគ្នា ឥតទាស់ ដូចពាក្យថា ស្រីស្អាតជាគូ ជាមួយ ប្រុស សង្ហា ។
ស៊ុក សុភា កំពុងដើរចែក ធៀបការ ឲ្យមិត្តភក្តិ ជាច្រើន ទាំងក្នុង និងក្រៅសិល្បៈ សូម្បីតែមិត្តភក្តិ នៅក្នុង Facebook ក៏លោកអញ្ជើញ ចូលរួមដែរ ។ ពេលរៀបការរួច ស៊ុក សុភា មានគម្រោង នឹងចេញទៅ រស់នៅ ប្រទេសអូស្ត្រាលី តាមភរិយា ឆាប់ៗ ខាងមុខនេះ ពី ព្រោះ លោកទទួល បានសិទ្ធិនៅក្នុង ការចេញទៅ រស់នៅទីនោះ ដោយស្របច្បាប់ ហើយ ។ មិន ដឹងថា ពិធីមង្គលការ ស៊ុក សុភា នឹងមានអ្វី កើតឡើង ទៀតទេ ជាក់ស្តែង កាលពីពេលមុន ជិតដល់ថ្ងៃចូល រោងការហើយ ស្រាប់តែត្រូវ ប្រកាសបញ្ឈប់ តាមកញ្ចក់ ទូរទស្សន៍ថា ពិធី មង្គលការរបស់ ខ្លួនត្រូវរំសាយ ។ ទាំងអស់នេះ នៅមិនទាន់ មាននរណាដឹងទេ មានតែរង់ចាំ មើលទាំងអស់គ្នា នាពេលប៉ុន្មាន ថ្ងៃខាងមុខ តែទោះជា យ៉ាងណា សូមជូនពរគូ ស្វាមីភរិយា អ្នកទាំងពីរ ជួបតែ សុភមង្គល នៅក្នុងគ្រួសារ ៕
No comments:
Post a Comment