Sunday, June 10, 2012

តារា​សម្តែង​ថ្មី អេកូ​វ៉ាក ចង់​ក្លាយជា​តារាចម្រៀង

CEN
ដោយ: ពិទូរ្យ
ភ្នំពេញ: ​វា​មិនមែនជា​រឿង​ដែល​ប្លែក​នោះទេសម្រាប់​តារា​សម្តែង នៅពេលដែល​ពួកគេ​មានឱកាស​បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​ហើយ ពួកគេ​ភាគ​ច្រើនតែ​ងចង់​ចាប់យក​អាជីព​អ្វីមួយ​ទៀត​មក​បូក​ផ្សំគ្នា ដូចជាពិធីករ និង​ច្រៀង​។ តារា​សម្តែង​អេកូ​វ៉ា​ក ( Eco Vak ) ជា​តារា​សម្តែង​ដែល​បាន​ចូលក្នុង​សិល្បៈ​ដោយ​ការស្រឡាញ់ និង​ដោយ​ភាព​ចៃដន្យ តែ​តារា​កូនកាត់​រូបនេះចង់​បន្ថែម​អាជីព​ជា​តារាចម្រៀង​ថែមទៀត​។
ដំណើរ​ឆ្លងកាត់​ចូល​សិល្បៈ​ដែលមាន​រយៈពេល​ខ្លី​ពិតមែន តែ​តារា​រូបនេះ ត្រូវបាន​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​ទាក់ទងដើម្បី​ថត​ឈុត​ខា​រ៉ាអូ​ខេ​ជា​ហូរហែ​។ ទោះបី​មិន ទាន់ឆក់បានតំណែងជាតារាសម្ដែងជួរមុខ តែ​អេកូ​វ៉ាក គឺជាតារា ប្រុសម្នាក់ដែល​ទើបតែ​ប្រឡូក​ក្នុង​ពិភព​សិល្បៈ ហើយមានយីអ៊ុនខ្ពស់ ព្រោះ​លោក​អាចមាន​ឱកាស​ចេញ​សម្តែងខារ៉ាអូខេ ឲ្យ​ផលិតកម្ម​ល្បីៗ ក្នុងស្រុក​ជា​បន្តបន្ទាប់ ។ តារា​រាង​ខ្ពស់​ស្តើង​រូបនេះបាន​ឲ្យ CEN ដឹងថា “​ខ្ញុំ​ស្រឡាញ់​សិល្បៈ​ណាស់ តែ​ពីមុន​មិនមាន​ឱកាស និង​បាន​ចូល​ឡើយ ហើយក៏​មិនដែល​គិតថា​បាន​ចូល​ទេ ​ព្រោះតារា​មួយចំនួន​ពួកគាត់​ចូល​តាមរយៈ​ការប្រឡង ឬក៏​មាន​សែស្រឡាយ​ជា​អ្នកសិល្បៈ​។ សម្រាប់​ខ្ញុំ គឺជា​ការ​ចៃដន្យ​មែនទែន ព្រោះ​ខ្ញុំ​មិនបាន​ប្រឡង ឬ​មាន​សាច់ញាតិ​ជា​សិល្បៈ​ឡើយ​”​។​ ​ស្ទើ​រតែ​គ្រប់​ស្ថានីយទូរទស្សន៍​ដែល​បាន​ចាក់ផ្សាយ​រឿង​ភាគ​កូរ៉េ ទើប​ធ្វើ​ឲ្យ​យុវវ័យ​មួយចំនួន​ដែល​និយម​តុបតែង​កាយ ងាក​មកលេង​ស្តាយ​បែប​កូរ៉េ​។ ហើយ​នេះ ជា​ឱកាស​មួយ​សម្រាប់​តារា​សម្តែង​រូបនេះ ព្រោះថា សម្រស់​ពី​ធម្មជាតិ​របស់គេ និង​ការតុបតែង​បែប​យ៉េៗ ដែល​មើលទៅ​អាច​ថាជា​តួ​កូរ៉េ​ក៏​ថា​បាន ទើប​ធ្វើ​ឲ្យ​តារា​វ័យ ២៣​ឆ្នាំ​រូបនេះមានឱកាស​ចូល​ជា​តារា​សម្តែង ដោយ​មិនបាន​ព្រាងទុក​។ ​អេកូ បាន​ឲ្យ​ដឹង​បន្តថា “​ខ្ញុំ​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ ដោយសារ​គាត់​(​អ្នកដឹកនាំ​សម្តែង​) ឧស្សាហ៍​ចេញចូល​កន្លែង​ខ្ញុំ​ធ្វើការ គាត់​ចាប់អារម្មណ៍​លើ​ខ្ញុំ គាត់​ក៏​ឲ្យ​ខ្ញុំ​សម្តែង​តែម្តងទៅ ពីដំបូង​ខ្ញុំ​ចេះតែ​ស្ទាក់ស្ទើរ ព្រោះ​ខ្លាច​សម្តែង​មិន​សម​”៕​ S

No comments:

Post a Comment