Tuesday, June 12, 2012

ព្រាប សុវត្ថិ និង យុគ ចិន្តា ជួបកុមារជាប់ពន្ធនាគារ

Written by ភ្នំពេញដេលីញូវ
កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង ពិធីការិនីល្បីល្បាញ យុគ ចិន្តា បានបង្ហាញមុខក្នុងកម្មវិធីចែកអំណោយ នៅព្រឹកថ្ងៃទី ១ ខែ មិថុនា ក្នុងមណ្ឌលកែប្រែ “ម២”ព្រៃស ដែលមានការរៀបចំពីអង្គការការពារយុត្តិធម៌កុមារ (ម២) ។ កន្លងមកលោក ព្រាប សុវត្ថិ ធ្លាប់ បានចូលរួមក្នុងកម្មវិធីជួយសង្គមយ៉ាងច្រើន តែសម្រាប់កម្មវិធីនេះគឺជាលើកទីមួយសម្រាប់រូបលោក រីឯអ្នកនាង យុគ ចិន្តា វិញថ្វីដ្បិតតែ ការងារសិល្បៈមមាញ្ញឹក ប៉ុន្តែអ្នកនាងនៅតែឆ្លៀតឱកាសចូលរួមក្នុងការងារជួយសង្គម ដោយអ្នកនាងបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា “ខ្ញុំ ធ្លាប់បានចូលរួមកម្មវិធីជួយសង្គមច្រើនមកហើយ ដោយឡែកសម្រាប់កម្មវិធីខួបថ្ងៃ ១ មិថុនា នៅក្នុងពន្ធនាគារព្រៃស ខ្ញុំមិនធ្លាប់បានចូល រួមពីមុនមកឡើយ ខ្ញុំរីករាយណាស់ដែលបានចូលរួមកម្មវិធីនេះ ។ ក្រៅពីចែកអំណោយដល់កុមារនៅក្នុងមណ្ឌលកែប្រែ ខ្ញុំព្រម ទាំងលោក ព្រាប សុវត្ថិ បានផ្តល់ជាសារខ្លះៗដល់កុមារនៅទីនោះ” ។
ប្រធានអង្គការការពារយុត្តិធម៌កុមារអ្នកស្រី ស៊ឹម ស៊ូយាង បានឱ្យដឹងថា ក្នុងឆ្នាំនេះអង្គការការ ពារយុត្តិធម៌ កុមារបានរៀបចំកម្មវិធីទិវាកុមារអន្តរជាតិ ១ មិថុនា នៅក្នុងមណ្ឌលកែប្រែ ម២ រាជធានី ភ្នំពេញ ដោយមានការ ចូលរួមពីតារាចម្រៀង លោក ព្រាប សុវត្ថិ អ្នកនាង យុគ ចិន្តា ព្រមទាំងក្រុម កំប្លែង លោក សុខ គា ទៅច្រៀងចាប៉ីដងវែង និង អាយ៉ៃឆ្លើយឆ្លង ដើម្បីធ្វើការអប់រំកុមារដែល ជាប់ឃុំឃាំងចំនួនជិតពីររយនាក់ឱ្យពួកគេកែប្រែខ្លួន ទៅជាមនុស្សល្អ បន្ទាប់ពីរួចីទោស ។ លោក ព្រាប សុវត្ថិ និង អ្នកនាង យុគ ចិន្តា ក្រៅពីចូល រួមនៅក្នុងការចែកអំណោយដល់កុមារទាំងនោះ ពួកគាត់ផ្តល់ជាសារមួយចំនួនដល់កុមារដែលជាប់ឃុំឃាំង ក៏ដូចជាផ្តល់សារសម្រាប់យុវវ័យនៅខាងក្រៅ កុំឱ្យប្រព្រឹត្តិអំពើខុសច្បាប់ ។ លោក ព្រាប សុវត្ថិ បច្ចុប្បន្នជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស លោកមាន ការមមាញ្ញឹក នៅក្នុងអាជីពចម្រៀងស្ទើរតែរកពេល វេលាសម្រាកគ្មាន ប៉ុន្តែលោកបានបញ្ចោញចំណាប់ អារម្មណ៍របស់ខ្លួន ចំពោះថ្ងៃ ១ មិថុនា ថា “ខ្ញុំ ធ្លាប់បានចូលរួមកម្មវិធីយ៉ាងច្រើនរបស់អង្គការផ្សេងៗ ទៅតាមខេត្ត-ក្រុងជាច្រើន សម្រាប់ឆ្នាំនេះវិញ ខ្ញុំបានចូលរួមនៅក្នុងកម្មវិធីចែកអំណោយនៅក្នុង មណ្ឌលកែប្រែព្រៃស ដែលរៀបចំឡើងដោយអង្គការ ការពារយុត្តិធម៌កុមារ ។ នេះជាលើកទីមួយហើយដែល ខ្ញុំមានឱកាសបានជួបប្អូនៗដែលរស់នៅមណ្ឌលកែ ប្រែ ខ្ញុំមានអារម្មណ៍ អាណិតអាសូរក្មេងៗទាំងនោះ ណាស់ ក្រៅពីចូលរួមចែកអំណោយដល់ពួកគាត់ ខ្ញុំបានផ្តល់ជាសារខ្លះៗដើម្បីអប់រំពួកគាត់ សង្ឃឹមថា ពេលដែលពួកគាត់រួចទោស ពួកគាត់នឹងក្លាយខ្លួន ទៅជាមនុស្សនៅក្នុងសង្គម” ។ អ្នកនាង យុគ ចិន្តា ជាពិធីការិនីលេចធ្លោមួយ រូប ទោះបីជាមានវ័យកាន់តែច្រើន តែសម្រស់នាង នៅតែ ស្រស់ប្រឹមប្រិយ និង គួរឲ្យចាប់ចិត្ត ។ អ្នក នាងថែមទាំងត្រូវបានគេចាប់អារម្មណ៍ឃើញថាជា ពិធីការិនីដែលមានទ្រព្យសម្បត្តិច្រើន ក្រៅពីបម្រើ ការងារនៅស្ថានីយ ជទណ អ្នកនាងមានមុខរបររក ស៊ីផ្ទាល់ខ្លួនជាច្រើនកន្លែង មួយថ្ងៃៗអ្នកនាងរវល់ ស្ទើរ តែគ្មានពេលវេលាសម្រាក ប៉ុន្តែនៅក្នុងឱកាស ទិវាកុមារអន្តរជាតិ ១ មិថុនា អ្នកនាងនៅតែឆ្លៀត ពេលវេលាដើម្បីចូលរួមកម្មវិធីដែលរៀបចំដោយ អង្គការការពារយុត្តិធម៌កុមាររួមជាមួយលោក ព្រាប សុវត្ថិ ផងដែរ ។ នៅឯមណ្ឌលកែប្រែព្រៃស អ្នក នាង យុគ ចិន្តា បានបង្ហាញនូវចំណាប់អារម្មណ៍ របស់ខ្លួនទាំងទឹកមុខស្រស់ស្រាយថា “ខ្ញុំធ្លាប់បាន ចូលរួមកម្មវិធីជួយសង្គមច្រើនមកហើយ រាល់ពេល ដែលបណ្តាអង្គការមួយចំនួនទាក់ទងមកខ្ញុំ ខ្ញុំមិន ដែលបដិសេធឡើយ ខ្ញុំរីករាយនឹងចូលរួមជានិច្ច ពីព្រោះខ្ញុំចូលចិត្តជួយមនុស្ស ។ ជាក់ស្តែងកាលពី ឆ្នាំមុនក្នុងថ្ងៃ ១ មិថុនា ខ្ញុំបានទៅចូលរួមកម្មវិធី របស់អង្គការនៅខេត្តសៀមរាប តែសម្រាប់ឆ្នាំនេះ វិញពិតជាប្លែកណាស់ ដែលខ្ញុំបានចូលរួមជាមួយ អង្គការការពារយុត្តិធម៌កុមារដែលរៀបចំនៅក្នុង មណ្ឌលកែប្រែព្រៃស ដែលមើលទៅកុមារជាប់ឃុំឃាំង ពិតជាគួរឱ្យអាណិតអាសូរ ។ ខ្ញុំបានចូលរួមលើកទឹក ចិត្តដល់ក្មេងៗទាំងនោះ ថ្វីដ្បិតតែពួកគាត់ជាទណ្ឌិត ជានីតិជន ប៉ុន្តែពួកគាត់មានសិទ្ធិប្រារឰពិធីទិវាកុមារ អន្តរជាតិ ១ មិថុនា ដូចជាក្មេងៗដទៃនៅខាងក្រៅ ដែរ ។ តាមរយៈសារដែលខ្ញុំបានផ្តល់ទៅពួកគាត់ នាថ្ងៃនោះ គឺដើម្បីលើកទឹកចិត្តពួកគាត់ និង ផ្តល់ ជាយោបល់ខ្លះៗ ដូចជាអំពើដែលពួកគាត់ប្រព្រឹត្តិ ខុសនាពេលកន្លងមក កុំឱ្យគាត់បន្តធ្វើទៀត សូមឱ្យ ពួកគាត់កុំអស់សង្ឃឹម ក្នុងជីវិតនៅពេលដែលរួចពី ទោស ពួកគាត់នឹងក្លាយទៅជាក្មេងល្អវិញ សំខាន់ឱ្យ គាត់ចេះកែប្រែចិត្តគំនិត” ៕

No comments:

Post a Comment