Thursday, June 21, 2012

ឆៃ លីដា​ឡែ​ន ត្រៀម​ប្តូរ​ស្ទីល​ថ្មី ដើម្បី​ទៅ​សម្តែង​នៅ​ជប៉ុន​

vorakchun
​ភ្នំពេញ​៖ ក្នុង​ដំណើរ​ចេញ​ច្រៀង​រាំរែក​រកប្រាក់ នៅលើ​ទឹកដី​អាមេរិក កាលពី ចុងឆ្នាំ​២០១១ ឆៃ លីដា​ឡែ​ន បាន​បញ្ចេញ​ភាព​សិច​ស៊ី​ជ្រុល ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​ទស្សនិកជន​។ រហូតមកដល់​ពេលនេះ នាង​មិនទាន់​មានឱកាស​ឡើងលើ​ឆាក​តន្ត្រី​ទូរទស្សន៍​នៅឡើយ​។ បើទោះបី​នាង​គ្មាន​សកម្មភាព​ក្នុងស្រុក តែ​នាង​មាន​ទីផ្សារ​កក្រើក ទៅ​ឯ​បរទេស ដែល​នៅ​ថ្ងៃទី​០៧ សីហា ខាងមុខ នេះ នាង​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន ចំនួន​៣​សប្តាហ៍ ជាមួយ​លោក​រតនៈ វិសិដ្ឋ និង​តារា​មួយចំនួនទៀត​។​ ​បន្ទាប់ពី​ភ្លាត់​ខ្លួន​សិច​ស៊ី​ជ្រុល​ដូច​តារា​អឺរ៉ុប បណ្តាល​ឲ្យ​តារាចម្រៀង និង​សម្តែង​ដើមទ្រូង​ខ្នាត​អន្តរជាតិ ឆៃ លីដា​ឡែ​ន ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​ទស្សនិកជន រហូត​ធ្វើ​ឲ្យ​នាង​បាត់​ឱកាស​ក្នុង​ការឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​ទូរទស្សន៍​ទៀតផង និង​ធ្វើ​ឱ្យគេ​សន្និដ្ឋានថា នាង​អាច​ធ្លាក់ចុះ​កេរ្តិ៍ឈ្មោះ តែ​តារា សិច​ស៊ី​សម្បូរ​សាច់​ដើមទ្រូង​រូបនេះ ប្រាប់ថា អត់​ភ័យខ្លាច​ធ្លាក់កូដ​នោះទេ​...​។​ ​ជួប​ជាមួយ “​វរជន​ខ្មែរ​” ឆៃ លីដា​ឡែ​ន បានបង្ហាញ​ពី​គោលជំហរ​ថា “​នាង​ខ្ញុំ​អត់​ភ័យខ្លាច​ធ្លាក់កូដ នោះទេ បើទោះបីជា​ពេលនេះ ខ្ញុំ​នៅ​មិនទាន់​អាច​លេចមុខ​តាម​ឆាក​តន្ត្រី​ណាមួយ​ក្តី​” ។
នាង​បន្តថា “​ការពិត ក៏មាន​ស្ថានីយទូរទស្សន៍​២ អញ្ជើញ​ខ្ញុំ​ឱ្យ​ឡើង​ច្រៀង និង​សម្ភាសន៍​ដែរ មាន​ប៉ុស្តិ៍​លេខ​១១ និង​ប៉ុស្តិ៍​លេខ​៥ ប៉ុន្តែ ក្រោយពេល​ខ្ញុំ​ត្រឡប់​មកពី​សម្តែង​នៅ​អូស្ត្រាលី ខ្ញុំ​មាន​ជំងឺ​ផ្តាសាយធំ និង​រលាក​បំពង់ក ដូច្នេះ ខ្ញុំ​ត្រូវ​ពន្យារពេល​ឡើង​ប៉ុស្តិ៍ មួយរយៈ​ទៀត​សិន​។ ម្យ៉ាង ក៏​ចង់ឱ្យ​រឿង​ហ្នឹង​ស្ងប់ស្ងាត់​បន្តិចទៀត​ដែរ ទើប​បង្ហាញមុខ​”​។​ ​បើទោះបី ឆៃ លីដា​ឡែ​ន គ្មាន​សកម្មភាព​សម្តែង​ក្នុងស្រុក តែ​នាង​មាន​ទីផ្សារ​កក្រើក ទៅ​ឯ​បរទេស ដែល​នៅ​ថ្ងៃទី​០៧ សីហា ខាងមុខ នេះ នាង​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន ចំនួន​៣​សប្តាហ៍ ជាមួយ​លោក​រតនៈ វិសិដ្ឋ និង​តារា​មួយចំនួនទៀត​។​តារា​ដែលមាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង រូបនេះ បញ្ជាក់ថា នាង​ទៅ​ជប៉ុន លើក​នេះ បាន​ហាត់​សមបទ​ពី​ដើមៗ និង​ត្រៀម​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ជាច្រើន​កំ​ប្លេ ។​ ​ពោលគឺ​មិន​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី រហូត​មានការ​រិះគន់ ជា​លើក​ទី​២ នោះទេ ត្បិត​អី​កំហុស​អ​ចេតនា នៅលើ ទឹកដី​អាមេរិក ជា​មេរៀន​ជីវិត ដែល​នាង​មិនអាច បំភ្លេចបាន​។​ឆៃ លីដា​ឡែ​ន នៅបាន​និយាយថា បើ​ទស្សនិកជន នៅតែ​គាំទ្រ ផ្តល់​កម្លាំងចិត្ត នាង​នៅតែ​ប្រឡូក​សិល្បៈ បង្កើន​ភាពសប្បាយ​រីករាយ​ដល់​ទស្សនិកជន ណាមួយ សិល្បៈ គឺជា​ត្រួយ​ជីវិត​របស់​នាង ទើប​មិន​ចង់​ឃ្លាតឆ្ងាយ​មួយ​ជំហាន​ណា​ឡើយ​៕ ដោយៈ សុភា​

No comments:

Post a Comment