Wednesday, June 6, 2012

បវរកញ្ញា​មកពី រ៉ូ​ដ​អាយ​ស្លែ​ន​ដ៍ ជា​ជ័យលាភី​គ្រង​ម្កុដ Miss America

source: vorakchun
ប្រភពព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា ការប្រកួត​បវរកញ្ញា​អាមេរិក​លើក​ទី​៦១ ប្រចាំឆ្នាំ ២០១២ បានបញ្ចប់​ហើយ​ក្រោយពី​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើន​ដំណាក់កាល​មក ទីបំផុត​គណៈកម្មការ​បាន​រកឃើញថា នាង អូ​លី​វើ​រ ឃូ​ល​ប៉ូ ស្រី​ស្រស់​មកពី​រដ្ឋ រ៉ូ​ដ អាយ​ស្លែ​ន​ដ៍ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​បូ​ស្តុ​ន​មាន​សមត្ថភាព​ពិតៗ​ក្នុងការ​ដណ្តើម​ម្កុដ​ទៅគ្រប់​គ្រង​បានសម្រេច​ដោយមាន​ជោគ​ជ័យ​លើ​បេ​ក្ខ​នារី​ស្អាតៗ ៥០​នាក់ ផ្សេងទៀត ក្នុងការ​ប្រកួត​នៅ​វេទិកា ឡាស វេ​ហ្កា​ស​។​ ​ចំណែក​សាមីខ្លួន​បង្ហាញ​ទស្សនៈ​គាំទ្រ​លើ​បញ្ហា​ដែល​ឲ្យ​បុរស​កែ​ភេទ ឬ​ស្ត្រី​កែ​ភេទ​អាច​ចូលរួម​ដណ្តើម​ម្កុដ​បវរកញ្ញា​ចក្រ​វា​ឡ​បាន ព្រោះ​នាង​យល់ថា បច្ចុប្បន្ននេះ ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​និយម​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ហើយ​មាន​មនុស្ស​មិនតិច​ឡើយ​ដែល​វះកាត់​ដើម្បី​កែប្រែ​ជីវិត​របស់ខ្លួន​ឲ្យ​បាន​ប្រសើរឡើង ហេតុនេះ​ទើប​នាង​ទទួលយក​ចំណុច​ទាំងនេះ ព្រោះ​នាង​ជឿថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​សេរី​។ ជាងនេះទៀត​នាង​បញ្ជាក់ថា បុគ្គល​ដែល​នាង​ស្រមៃ​ចង់យក​គំរូ​តាម​គឺ អូ​ដ្រេ​យ៍ ហែប​ប្រ៊ើ​ន តារា​អមតៈ​របស់​ហូលីវូដ​៕​ប្រភពពី AFP

No comments:

Post a Comment