Thursday, January 24, 2013

កុល ​ដាវី​ ភាព​​សិច​​ស៊ី​​ធ្វើ​​ឲ្យ​​នាង​​ជោគជ័យ​​នៅ​​កាណាដា​

source : KhmerStation ក្នុង​​ដំណើរ​​ចេញ​ទៅ​​សម្តែង​​នៅ​​ប្រទេស​​កាណាដា​​ជា​​លើក​ដំបូង​​របស់​​តារា​​សម្តែង​ កុល ​ដាវី​ ក្នុង​​រយៈពេល​​ជិត​​ពីរ​​ខែ ​នាង​​បាន​អះ​អាង​ថា ​គឺ​​ទទួល​បាន​​ផ្លែ​ផ្កា​គួរ​​ឲ្យ​​កត់​សម្គាល់​ ដោយ​​បាន​រួម​​ដំណើរ​​ទៅ​ជា​មួយ​​តារា​ចម្រៀង​​ប្រចាំ​ផ​លិតកម្ម​​សាន់​ដេ​ គឺ​​លោក​ សុខ ​រក្សា។​

ភាព​ជោគ​ជ័យ​​របស់​​ពួក​គេ ​ត្រូវ​បាន​​លោក​ សុខ ​រក្សា ​បង្ហើ​​ប្រាប់​ថា ​ដោយ​សារ​តែ​​កញ្ញា​ កុល ​ដាវី ​មាន​​ភាព​​ទាក់​ទាញ ​រួស​រាយ រាក់​ទាក់​ ពិសេស​​គឺ​​នាង​​មាន​​ភាព​​សិច​​ស៊ី​​ជា​​ចំណុច​​ចម្បង​ ដែល​​នាំ​​ឲ្យ​​បង​ប្អូន​​ខ្មែរ​​រស់​នៅ​​កាណាដា ​ស្រលាញ់​​ចូល​ចិត្ត។​ ដោយ​ឡែក ​នាង​ កុល​ ដាវី​ វិញ​​និយាយ​ថា ​ភាព​ជោគជ័យ​​របស់​​ពួក​គេ ​ក៏​អាស្រ័យ​​បាន​​លោក​ សុខ​ រក្សា ​ច្រៀង​​ពិ​រោះ​​ដែរ​ និង​​ពិសេស​​នោះ ​គឺ ​សុខ ​រក្សា​ ចេះ​​លេង​​ហ្គី​​តា​យ៉ាង​​ប៉ិន​ប្រសប់​​ទៀត​ផង។
​ ក្រោយ​ពី​ចាក​ចេញ​​ពី​ប្រទេស​​កំណើត​ ធ្វើ​ដំណើរ​​បោះពួយ​​ទៅ​​ច្រៀង​ និង​​រាំ​រកប្​រាក់​​​នៅ​ប្រទេស​​កាណាដា​ កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២ ​តារា​​សម្តែង​​នាង​ កុល​ ដាវី​ បាន​​វិល​​ត្រលប់​​មក​ដល់​​ស្រុកកំណើត​ វិញ​​ហើយ​ កាលពី​​រសៀល​​ថ្ងៃ​ទី២៣ ​ខែមករា​ ឆ្នាំ​២០១៣​ ម្សិល​មិញ​នេះ ​ដោយ​​រួម​​ដំណើរ​​ជា​មួយ​​លោក ​សុខ ​រក្សា ​តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​​សាន់​​ដេ។ ចុះ​ពី​​យន្ត​ហោះ​ភ្លាម​ នៅ​​ម៉ោង​​ប្រហែល​១១ ​និង​៥៥ ​នាទី​ តារា​​ទាំង​ពីរ​​បាន​ផ្តល់​​បទ​សម្ភាសន៍​​ជា​មួយ​​អ្នក​សារព័ត៌មា​ន​ប្រកប​ដោយ​ទឹក​មុខ​​រីក​រាយ​​ថា ​ពួក​គេ​​ចេញទៅ​​សម្តែង​​នៅ​​ប្រទេស​កា​ណាដា​​រយៈពេល​​ជិត​​ពីរ​​ខែ​​នេះ គឺ​ទទួលបា​ន​ជោ​គជ័យ​​យ៉ាង​​ធំធេង​ ដែល​​បាន​ចេញ​​ច្រៀង​ និង​​សម្តែង​​ជា​ច្រើន​​រដ្ឋ ​ដែល​មាន​​បងប្អូន​​ខ្មែរ​​រស់នៅ​។ កុល​ ដាវី​ ប្រាប់​​ឲ្យ​​ដឹង​ថា ​នាង​ និង​​លោក​ សុខ​ រក្សា​ ចេញ​​ច្រៀង​ និង​​សម្តែង​​ក្នុង​មួយ​​សប្តាហ៍ ពី២​ ទៅ២ ​ថ្ងៃ​ គឺ​​នៅ​​រៀង​រាល់​ថ្ងៃ​​សុក្រ​ សៅរ៍​ និង​ ថ្ងៃអាទិត្យ ​ដែល​​ទាំង​បី​ថ្ងៃនេះ​ ជា​ថ្ងៃ​​ដែល​​បង​ប្អូន​​នៅ​​ប្រទេស​​កាណ​ដា​ ឈប់ស​ម្រាក​​ពី​ការ​ងារ។ ​នាង​​បន្ថែម​ថា ​ក្នុង​​មួយ​ថ្ងៃ ​នាង​​ត្រូ​វ​ច្រៀង​​ពី៤ ​ទៅ៥ម៉ោង​ គឺ​​ចាប់​តាំង​ពី​ម៉ោង​៩​យប់​ រហូត​ដល់​​ម៉ោង​១២យ​ប់។ ទោះជា​​មាន​ការ​​ហត់នឿយ​​បន្តិច​​ក៏ដោយ ​ប៉ុន្តែ​​តារា​​ទាំង​ពីរ​​បែរ​ជា​និយាយថា​ នៅតែ​​ទទួល​​តប​ស្នង​​មក​វិញ​​នូវ​​ការស្រឡាញ់​​រាប់​អាន​​ពី​​សំណាក់​​បង​ប្អូន​​ខ្មែ​រ​នៅ​​ប្រទេស​​កា​ណា​​យ៉ាង​ក្រៃលែង​ ហើយ​​ក៏​មាន​​អ្នក​ខ្លះ​​បាន​​ទាំង​​សុំ​ពួក​គេ​​ធ្វើ​​កូន​ធម៌ ​ប្អូន​ធម៌ ​ទៀតផ​ង។ លោក​ សុខ​ រក្សា​ ក៏​បាន​​បង្ហើប​​ប្រាប់​ថា ​ក្នុង​​ដំណើរ​​ចេញ​​ច្រៀង​​នៅ​​ប្រទេស​​កា​ណា​​លើក​​នេះ​ គឺ​​ភាព​ជោគជ័យ​​ជា​​ចម្បង​​នោះ បាន​មក​​តែ​​ពី​​ភាព​​សិច​​ស៊ី​​របស់​​កញ្ញា ​កុល ​ដាវី ​ដែលជា​​ចំណុច​​មួយ​​គួរ​​ឲ្យ​​ទាក់​ទាញ​ ប៉ុន្តែ​​មិន​មែន​​សិច​​ស៊ី​​ហួសហេ​តុ​នោះ​ទេ លើស​ពី​នេះ ​គឺ ​ដាវី ​ចេះ​​រាក់​ទាក់​ រួស​រាយ ​ដែល​​នាំ​​ឲ្យ​​បង​ប្អូន​​ខ្មែរ​​នៅ​កាណាដា​ ស្រលាញ់​​ចូលចិ​ត្ត​ និ​ង​អ្នកខ្លះ​ បាន​​សុំ​​ធ្វើ​​កូន​ធម៌ ​ប្អូន​ធម៌​ផង​ដែរ​។ ចំណែក ​នាង ​កុល ​ដាវី ​ក៏បា​ន​​និយាយ​​ឲ្យ​​ដឹង​​ដែរ​​ថា មិន​មែន​​តែ​​នាង​​ម្នាក់​​ទេ ​ដែលមា​ន​ភាព​​ទាក់ទាញ​ និង​​ចាប់​អារម្មណ៍​​ពី​សំណាក់​​បង​ប្អូន​​ខ្មែរ​​នៅ​​កាណាដា​​នោះ ​សូម្បី​តែ​​លោក ​សុខ ​រក្សា ​ក៏មា​ន​ចំណុច​​ឲ្យ​​គេ​​ចាប់​អារ​ម្មណ៍​​ច្រើន​​ដែរ ​គឺ​​លោក​​ច្រៀង​​ក៏​ពិ​​រោះ​ និង​​ថែម​ទាំង​​ចេះ​​លេង​​ហ្គី​តា​​យា់ង​​ស្ទា​ត់ជំនាញ​​ទៀត​ផង៕​ ប្រភពៈ ann

No comments:

Post a Comment