Saturday, April 11, 2015
ប៉ែន ចំរ៉ុង ចេញកាត់សក់លើកដំបូង មានគេកក់ច្រើនរោងគួរសម
ភ្នំពេញ: ក្រៅពីអាជីពសម្តែង ទទួលជោគជ័យ រួមជាមួយនឹងពិធីករក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got talent លោក ប៉ែន ចំរុង បានបន្ថែមអាជីពថ្មីស្រឡាងសម្រាប់ខ្លួនឯង ក្នុងឆ្នាំ ២០១៥ នេះ គឺការចេញច្រៀងកាត់សក់ក្នុងពិធីមង្គលការ ការចេញច្រៀងកាត់សក់នេះ ប៉ែន ចំរុង មិនទាន់ប្រាកដថា ទទួលបានផ្លែផ្កាដ៏ល្អនោះទេ គ្រាន់តែអាចឆក់បានការគាំទ្រពីអ្នកទស្សនា និងម្ចាស់កម្មវិធីផ្ទាល់នៅថ្ងៃដំបូងដែលខ្លួនបានបញ្ចេញស្នាដៃសិល្បៈបែបបុរាណ នៅក្នុងពិធីមង្គលការ កាលពីថ្ងៃទី២ មីនា កន្លងទៅ។
នៅក្នុងបណ្តាញសង្គមហ្វេសបុករបស់តារាកំប្លែង ដែលប្រិយមិត្តប្រសិទ្ធនាមថា តារាពហុជំនាញ ខាត់ សុឃីម បានបង្ហាញរូបថតពីរសន្លឹក ដែលជាវត្តមានរបស់តារាសម្តែង ប៉ែន ចំរ៉ុង ក្នុងពិធីកាត់សក់បង្កក់សិរីជាមួយនឹងតារាកំប្លែងស្ងួត ខាត់ សុឃីម បានរៀបរាប់ថា ចំរ៉ុង ចេះកាត់សក់ហើយ ដែលធ្វើឲ្យបណ្តាលអ្នកគាំទ្រ បញ្ចេញមតិគាំទ្រ និងមានការភ្ងាក់ផ្អើលដែរ ធ្លាប់តែឃើញតារាសម្តែងម្នាក់នេះ មានជំនាញបែបខាងសិល្បៈសម័យ តែមិននឹកស្មានថា ចំរ៉ុង បានវិវត្តន៍ខ្លួនក្លាយជាអ្នកចំរៀងកាត់សក់តាមរោងការទៅវិញ។ តារាសម្តែងពីតួរអង្គស្រគត់ស្រគំ មកជាតួរអង្គកំប្លែង ដែលភាគច្រើនគេស្គាល់តាមសាច់រឿង ដែលនាយម្នាក់នេះសម្តែងជា តួអង្គឈ្មោះ “អាឡប់”នោះ បានឲ្យស៊ីអ៊ីអិន ដឹងថា “តាមពិតខ្ញុំស្រលាញ់ជំនាញនេះ យូរមកហើយគ្រាន់តែមិនហ៊ានប្រឡូក តែដោយសារតែមានការបង្ហាត់បង្ហាញ ពីអ្នកនាង ខាត់ សុឃីម ទើបធ្វើឲ្យខ្ញុំមានចិត្តក្លាហាន និងហ៊ានសម្តែងច្រៀងជាមួយគាត់ ម្យាងខ្ញុំបានរៀនពីគាត់ខ្លះស្រាប់ហើយ មុននឹងឈានជើងចូលកាត់សក់រោងដំបូងជាមួយគាត់”។ តារាសម្តែង មានដើមកំណើតចេញពីខេត្តបាត់ដំបង វិញ បានឲ្យដឹងបន្ថែមថា “ចាប់ពីថ្ងៃដែលខ្ញុំឡើងកាត់សក់ជាមួយអ្នកនាង ខាត់ សុឃីម មក ឥឡូវនេះ មានគេកក់ខ្ញុំជាច្រើនរោងដែរ ណាមួយ ខ្ញុំក៏មានទទួលរៀបចំពិធីមង្គលការ និងជប់លៀងផ្សេងៗ ដែលមានតែង រោង និងឆាកតន្ត្រី និងតារាចម្រៀងផងដែរ”៕ Source :Everyday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment