Sunday, April 26, 2015

ប្រវត្តិលោក ចែម ចាន់ដារ៉ា ​ហៅ​នាយពែកមី


រៀបរៀងដោយ៖ យូ សារាវុឍ្ឍ Sunday 26 April 2015 - 10:00 am - ផ្សាយក្នុងផ្នែក ៖ ខ្សែជីវិតពិត ព័ត៌មានទូទៅ peakmeលោក ចែម ចាន់ដារ៉ា ​ឬ​​នាយពែក​មី គឺ​​ជា​តារា​កំប្លែង​របស់​បណ្តាញ​ស្ថានីយ៍​ទូរទស្សន៍​CTN​ និង​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ជា​​ខ្លាំង​​ពី​សំណាក់​មហាជន​ទាំង​ចាស់​​ក្មេង​តាម​រយៈ​ទេពកោសល្យ​និយាយ​កំប្លុក​កំប្លែង​ដ៏​ប៉ិន​ប្រសព្វរបស់លោក។ នាយពែក​មី ពីកូនកសិករ និងជាអតីត​កម្មករ​សំណង់​ ក្លាយមកជា តារា​កំប្លែង​ល្បីល្បាញ​មួយ​រូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
១.ប្រវត្តិ លោក ចែម ចាន់ដារ៉ា ​ហៅ​នាយពែកមី ​កើត​​​នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ​ឆ្នាំ​១៩៨១​នៅ​ភូមិ​ពពែត ឃុំ​ពពែត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។ នាយ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់​(ប្រុស៥ស្រី២)​ដែល​មាន​ឪពុក​ឈ្មោះ ងួន សារឹម ជា​កសិករ​ ម្តាយ​ឈ្មោះ ស៊ឹម ស៊ីម៉ាន ជា​កសិករ។ នាយ​ពែកមី​ក៏​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ ចែម​ សារឿន ហៅ​នាយ គ្រឿន ដែល​មាន​​និស្ស័យ​ខាង​សិល្បៈ និង​បាន​ចូល​រួម​កំប្លែង​នៅ​ក្នុង​ក្រុម​របស់​នាយ​ផង​ដែរ​។ ២.ការសិក្សា លោក ចែម ចាន់ដារ៉ា ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​ចូល​សិក្សា​នៅ​សាលា​បឋមសិក្សា​ថ្នល់​កែង​ចាប់​តាំង​ពី​អាយុ​៦​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​១៩៩៣ នាយ​ក៏​បាន​សិក្សា​បន្ត​នៅ​អនុវិទ្យាល័យ​ជីភូ​ស្ថិត​នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ប៉ុន្តែ​ដោយសារ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​១០​គីឡូម៉ែត្រ និង​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​​ផង​នោះ ​នាយ​ក៏​បង្ខំ​ចិត្ត​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ ដោយ​ងាក​មក​បំរើ​ខាង​ព្រះ​ពុទ្ធសាសនា​បួសជា​ព្រះ​សង្ឃ​នៅ​វត្ត​សុវណ្ណរង្សី​​នៅ​ស្រុក​កំណើត​របស់ខ្លួន។ ៣.ការ​ក្លាយ​ជា​តារា នាយពែកមី មាន​និស្ស័យ​ខាង​សិល្បៈ​តាំង​តែ​ពី​តូច​ម្ល៉េះ គឺ​ស្រលាញ់​ផ្នែក​ចម្រៀង ហើយ​ក៏​ធ្លាប់​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​កាល​ពី​អំឡុង​ឆ្នាំ២០០០​ម្តង​ដែរ​ តែសំណាង​មិន​ល្អ​​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ពោល​គឺ​ចាប់​តាំង​ពី​ធ្វើ​តេស្ត​លើក​ដំបូង​ម្ល៉េះ​។ ចាប់​តាំង​ពីពេ​ល​នោះ​មក ពែកមី មិន​ធ្លាប់​រំពឹង​ថា នឹង​បាន​ក្លាយ​ជា​អ្នក​សិល្បៈ​តាម​ការ​ស្រមើ​ស្រមៃ​នោះ​ឡើយ​។ ទើ​ប​នៅ​ឆ្នាំ២​០០៩​ស្ថានីយ​ទូរទស្សន៍​CTN​បាន​ជ្រើស​រើស​តារា​កំប្លែង​តាម​រយៈ​កម្មវិធី​«មហាកំប្លែង»​ហើយ​នាយ​ពែកមី​ក៏​មាន​ឱកាស​ដាក់​ពាក្យ​ប្រឡង​ប្រជែង​រហូត​ឆ្លង​កាត់​ការ​ជម្រុះ​៥​វគ្គ និង​បាន​ជាប់​ដោយ​ជោគ​ជ័យ​រួច​ក៏​បាន​ក្លាយ​ជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​។ ៤.ជីវិត​គ្រួសារ នាយ​ពែកមី ​បាន​រៀបការ​នៅ​ឆ្នាំ​២០០៨ ជា​មួយ​នារី​ជា​កម្មកា​រិនី​កាត់​ដេរ​ឈ្មោះ​ ជា សុធីម ហៅ ​ច្រិប ​បច្ចុប្បន្ន​មាន​វ័យ​២៤​ឆ្នាំ​ (២០១១)។ នាង​ជា​កូន​អ្នក​ចំការ​មាន​ស្រុក​កំណើត​នៅ​អ្នក​លឿង​ ខេត្តព្រៃវែង​។ នាយ​មាន​កូន​ពីរ​នាក់​ជា​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​។ កូន​ស្រី​ច្បង​ឈ្មោះ រឹម សុរ៉ាស៊ី វ័យ​២​ឆ្នាំ និង​កូន​នៅ​ក្នុង​ផ្ទៃ​ទើប​មាន​អាយុ​៥​ខែ​នៅ​ឡើយ​។ ពែក​មី​មិន​មាន​គម្រោង​យកបុត្រ​បន្ថែម​ទៀត​ទេ បើ​ទោះ​បី​ជា​កូន​ទី​ពីរ​ប្រសូត្រ​មក​ប្រុស​ឬ​ស្រី​ក្តី​។ ៥.ស្នាដៃ ពែកមី ​បន្ថែម​ថា នាយ​អត់​បាន​ដឹង​ថា​ ខ្លួន​ឯង​មាន​ទេពកោសល្យ​ខាង​ផ្នែក​កំប្លែង​នោះ​ទេ ​ត្បិតតាំងពី​​តូច​​ចូល​ចិត្ត​តែ​ខាង​ច្រៀង​។ ប៉ុន្តែ​តារា​កំប្លែង​រូប​នេះ​ក៏​ជា​បុគ្គល​ចូល​ចិត្ត​ខាង​តែង​និពន្ធ​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត​នាយ​ជា​មនុស្ស​រប៉ិលរប៉ូច​ចូល​ចិត្ត​និយាយ​ប្រូ​ឲ្យ​គេ​សើច​។ នាយពែកមី ចាប់​ផ្តើម​មា​ន​ឈ្មោះ​បោះ​សម្លេង​តារ​យៈ​រឿង​កំប្លែង​«ថាងចេង»​ហើយ​កាន់​តែ​ល្បីល្បាញ​ទៀត​នោះ​នៅ​ពេល​នាយ​បាន​និពន្ធ​កំណាព្យ​កំប្លែង​ជា​ច្រើន​ដែល​ត្រូវបា​ន​អ្នក​គាំទ្រ​បាញ់​ប្លូ​ធូសត​ៗ​គ្នា​រួម​មាន​កំណាព្យ «ទំនួញឆ្កែ» ​«ច្បាប់ផឹកស៊ី» ​«ច្បាប់សុំទាន»​ «លក់ថ្នាំស្រែង»​ «អង្វរម៉ែក្មេក»…។ ទស្សនាវីដេអូរបស់ នាយពែកមី ពែកមី លាតត្រដាងជីវិតពិតតាមបទចម្រៀង។ នេះ​ជា​ឃ្លា​មួយ​នៅ​ក្នុង​បទ “ជីវិត​អ្នក​កំប្លែង” ដែល​សរសេរ​ទំនុក​ច្រៀង​ ដោយនាយពែកមី …

No comments:

Post a Comment