Sunday, June 24, 2012

នាយ​ពែរ​មី​ពេល​ល្បី​វាយឫក​?

CEN
នាយ​ពែរ​មី
ភ្នំពេញ: ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ដែល​នាយ​ពែរ​មី ប្រឡូក​ក្នុង​វិស័យ​សិល្បៈ តែ​នាយ​ដណ្ដើម​បាន​ការគាំទ្រ​ពី​ទូរទស្សនិកជន​ទូទាំងប្រទេស​។ ទន្ទឹមនឹង​ភាព​ល្បី​ហក់​ឡើង​លឿន​នោះ ក៏​លេចឮ​នូវ​ការរិះគន់​ខ្លះៗ​ពី​មិត្តភក្ដិ​និង​មហាជន​ថា​នាយ​ពែរ​មី​ចាប់ផ្តើម​ដំឡើងឫក​។ ​ក្រោយ​ក្លាយ​ជា​តារា​កំប្លែង​ស្ថានីយទូរទស្សន៍ CTN នាយ​ត្រូវគេ​ជ្រើសរើស​ធ្វើជា​ប្រធាន​ក្រុម​កំប្លែង តែ​ការដឹកនាំ​សម្ដែង​និង​និពន្ធ​ជា​ស្នាដៃ​លោក​សុវណ្ណ​ឫទ្ធី ហៅ​វិចទ័រ ធ្វើឲ្យ​មាន​ឈ្មោះ​បោះ​សំឡេង ល្បី​ឆាប់រហ័ស និង​រក​ចំណូល​បាន​ច្រើន​ពី​អាជីព​ជាអ្នកកំប្លែង​។​
​តាម​ព័ត៌មាន​របស់​ទស្សនាវដ្ដី​ក្នុងស្រុក​មួយ​និយាយ​ថា ទន្ទឹម​នឹង​កេរ្ដិ៍ឈ្មោះ​ល្បី​ខ្ចរខ្ចាយ ក៏​មាន​លេចឮ​ពាក្យ​ខ្សិបខ្សៀវ​រិះគន់​ពីអតី​ត​មិត្តភក្ដិ​និង​ទស្សនិកជន​មួយចំនួន​ថា នាយ​ពែរ​មី​ឥឡូវ​មិន​ដូច​ពី​មុន​ទេ​។ នាយ​ពែរ​មី​ឥឡូវ​ល្បី លែង​ស្គាល់​មិត្តភក្ដិ ហើយ​ហាក់​វាយឫក​…​។​ ​ទាក់ទិន​នឹង​ការរិះគន់​នេះ នាយ​ពែរ​មី បាន​ប្រាប់​ទស្សនា​វ​ដ្តី​ថា ” ដំបូង​ខ្ញុំ​សូម​ទោស​ដល់​ទស្សនិកជន ក៏ដូចជា​មិត្តភក្ដិ​ខ្ញុំ​ទាំងអស់​ផងដែរ​! តាម​ពិត​ខ្ញុំ​ពែរ​មី មិន​មាន​ការ​វាយឫក​ឆ្មើងឆ្មៃ​អ្វី​នោះទេ ព្រោះ​កាលពី​មុន​គឺ​ខ្ញុំ​ទំនេរ​ច្រើន​…​។​នៅ​ពេល​ខ្ញុំ​ក្លាយ​ជា​អ្នកកំប្លែង​និង​ជា​បុក្គលិក CTN ទើប​ខ្ញុំ​លែង​មាន​ពេល​ជួប​ជាមួយ​មិត្ត​ដូច​មុនៗ​ទៀត​… ឲ្យ​ខ្ញុំ​សូម​ទោស​ផង​!”…​។ ​នាយ​ពែរ​មី មានឈ្មោះ​ដើម ចែម ចាន់​តារា ក្លាយ​ជា​អ្នកកំប្លែង​ក្រោយ​ប្រឡង​ជាប់​ឆ្នាំ​២០០៩-២០១០ នៅ​ស្ថានីយ​ទូរទស្សន៍ CTN ៕S

No comments:

Post a Comment