Monday, June 25, 2012

វ៉ាង ស្រីណូ បង្ហាញមុខ បញ្ចប់​មន្ទិល​

vorakchun
​ភ្នំពេញ​៖ បន្ទាប់ពី​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា កំពូល​តារា​សម្តែង​សិច​ស៊ី កញ្ញា វ៉ាង ស្រីណូ មាន​ជំងឺមហារីក​សុដន់ ហើយ​ត្រូវ​ចេញទៅ​ព្យាបាល​នៅឯ​ប្រទេស​វៀតណាម​ស្ងាត់ៗ​មក គេ​មិន​បានឃើញ​វត្តមាន វ៉ាង ស្រីណូ ចេញមុខ​មក​ស្រាយ​បំភ្លឺ​ទេ ប៉ុន្តែ​នៅ​យប់​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​សម្តែង លោក ស៊ុ​ក សុភា កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១២ ក៏​ស្រាប់តែ លេច​វត្តមាន​នាង បង្ហាញខ្លួន​ជាមួយនឹង​សម្រស់​ផូរផង់ សាច់ឈាម​ភ្លឺ​ថ្លា ដែល​ស​បញ្ជាក់ថា នាង​មិនមាន​ជំងឺ​អ្វី​ដូចដែល​ពាក្យ​ចចាមអារ៉ាម​បាន​លេចឮ នោះទេ​។​
​កាលពីពេល​កន្លងទៅ បាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា កញ្ញា វ៉ាង ស្រីណូ មាន​ជំងឺមហារីក​សុដន់ ហើយ​ត្រូវ​ចេញទៅ​ព្យាបាល​នៅឯ​ប្រទេស​វៀតណាម​ស្ងាត់ៗ​ទៀតផង​។ ប៉ុន្តែ វ៉ាង ស្រីណូ បានធ្វើ​ឲ្យ គ្រប់ៗ​គ្នា​បើកភ្នែក​ធំៗ បន្ទាប់ពី​នាង​បានបង្ហាញ​វត្តមាន នៅ​យប់​រៀបការ​លោក ស៊ុ​ក សុភា កាល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១២ កន្លងទៅ បានធ្វើ​ឲ្យ​ភ្ញៀវ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពិសេស​អ្នកសិល្បៈ ខណៈដែល​មុននេះ​ល្បី​ថា នាង​មាន​ជំងឺមហារីក​សុដន់​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​ចេញទៅ​ព្យាបាល​យ៉ាង​ស្ងៀមស្ងាត់​នៅឯ​ប្រទេស​វៀតណាម​។ ផ្ទុយទៅវិញ ក្រោយពេល​នាង​បង្ហាញ​វត្តមាន​ក្នុង​ទឹកមុខ​ស្រស់ថ្លា​និង​មាន​សម្រស់​ផូរផង់ មិន​ដូច​មនុ​ស្សមាន​ជំងឺ​នោះ បែរជា​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​សន្និដ្ឋានថា នាង​ប្រហែលជា​មិនមាន​ជំងឺមហារីក​សុដន់​ធ្ងន់ធ្ងរ ដូចដែល​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​និង​សារព័ត៌​មានបាន​ចុះផ្សាយ​នោះទេ​។ ​នៅក្នុង​ឱកាស​ដែល វ៉ាង ស្រីណូ បង្ហាញខ្លួន​នេះ​គ្មាន​អ្នកសារព័ត៌មាន​ណា​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​សាកសួរ​ពី​សុខទុក្ខ​នាង​ទេ​ខណៈដែល​តារា​រូបនេះ​កំពុងតែ​សប្បាយចិត្ត​ដណ្តើមបាន​បាច់ផ្កា​ដែល​គេ​បោះ​ផ្សង​រក​គូ នៅក្នុង​ពិធីមង្គលការ ស៊ុ​ក សុភា នោះ​។ កន្លងមក​តារា​សិច​ស៊ី​រូបនេះ​មាន​វិធាន​ការតឹងតែង​ណាស់​ចំពោះ​អ្នកសារព័ត៌មាន បើ​ចង់​សម្ភាស​នាង ត្រូវតែ​ដាក់​សំនួរ​ជូនទៅ​នាង​មុន​។​ក្រោយពី​ដណ្តើមបាន​បាច់ផ្កា​ផ្សង​រក​គូ យកមក​ឱប​ជាប់​ទ្រូង ស្រីណូ និយាយ​ទាំង​ស្នាមញញឹម​រីករាយ​ទៅរក​អ្នកសិល្បៈ​គ្រប់គ្នា​ថា នាង​ប្រហែលជា​ជិត​ដល់​គូ​ហើយ ដ្បិតអី​ពេលនេះ នាង​ដណ្តើមបាន​បាច់ផ្កា​ផ្សង​រក​គូ ដែល​ធ្លាក់​មកលើ​ដៃ​នាង​។​ ​ទន្ទឹមនឹង​ការអះអាង​របស់ វ៉ាង ស្រីណូ ដែលថា ខ្លួន​នាង​ជិត​ដល់​គូ​នេះ ក៏​ស្របពេល​នឹង​ការលេចឮ​ថា នាង​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អាណិកជន​រស់នៅ​អាមេរិក​ម្នាក់ ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​ជិត​២​ឆ្នាំ​មក​នោះ​។​ទោះជា​យ៉ាងណា មហាជន​ជាច្រើន​ក៏បាន​សាទរ​ចំពោះ​វត្តមាន​របស់ វ៉ាង ស្រីណូ ដែល​បាន​បង្ហាញខ្លួន​ក្នុង​មង្គលការ​របស់លោក ស៊ុ​ក សុភា ដោយ​នាង​មាន​សុខ​ភាពល្អ និង​សាច់ឈាម​ភ្លឺ​ថា ដែល​អាច​លុបបំបាត់​ពា​ក្យ​ចចាមអារ៉ាម​ទាំង​អម្បាល​មាណ ឲ្យ​សាបរលាប​ចប់សព្វគ្រប់​ត្រឹម​យប់នោះ​៕ ដោយ​៖ សុភា​

No comments:

Post a Comment