Friday, June 22, 2012

ម៉ាក សែនសូនីតា លាក់បាំងរឿងខួបកំណើតស្នេហ៍ជាមួយ ទឹម នីអូ

Written by ភ្នំពេញដេលីញូវ
ឆ្នាំនេះ ម៉ាក សែនសូនីតា ស្ងប់ស្ងាត់ មិនឃើញចេញមុខចេញ មាត់នៅក្នុងវិស័យ សិល្បៈដូចឆ្នាំមុនៗទេ ទោះបីជាថ្មីៗ នេះមាន ព័ត៌មានល្បីរឿងធ្វើខួប ចំណងស្នេហ៍ពីរឆ្នាំរបស់នាងបង្ហោះតាម ហ្វេសប៊ុកធ្វើឱ្យគេភ្ញាក់ផ្អើលទៅវិញ ។ ពេលចង់ដឹងរឿងពិត នាងបែរជាព្យាយាមគេចវេះមិនជួបអ្នកយកព័ត៌មានឡើយ ។ អ្នកយកព័ត៌មានបានព្យាយាមទូរស័ព្ទដើម្បីសាកសួរឱ្យនាងបកស្រាយ នូវការពិត តែរាល់ពេលទូរស័ព្ទ ចូលគឺនាងតែងឆ្លើយប្រាប់ថា នាងកំពុងជាប់រវល់ ហើយ ពេលខ្លះប្រាប់ថា នាងកំពុងបើករថយន្ត...ដែលខុសប្លែក ពីមុនឱ្យតែសាកសួរអ្វី នាងឆ្លើយតបភ្លាម ដោយមិនស្ទាក់ស្ទើរឡើយ ។
ការធ្វើបែបនេះរបស់នាងមិនដឹងថានាង ចង់ស្ងប់ស្ងៀម ឬ មកពីមាន បញ្ហាអ្វីត្រូវលាក់លៀមបិទបាំង ? បើទោះជានាងមិននិយាយក្តី ក៏តាមការសង្កេតជាក់ស្តែងអាចឱ្យគេដឹងបានថា ការដែលនាងស្ងប់ ស្ងាត់ក្នុងការថតសម្តែងរឿងនាពេលនេះ សំខាន់ក៏ព្រោះតែនាងចង់ដកខ្លួនចេញ ពីព្រោះនាងមានទំនាក់ទំនង ស្នេហ៍ថ្មីហើយចង់ចាក ចេញពីសិល្បៈ ។ មានព័ត៌មានថា នៅខែកក្កដា ឆ្នាំ ២០១២ តូតា ត្រូវបានសហគមន៍ខ្មែរសាជីវកម្មរដ្ឋញ្ញូសោធវែលអញ្ជើញ ឱ្យទៅច្រៀង និង សម្តែងនៅប្រទេសអូស្ត្រាលី ដោយរួមមានអ្នកសម្តែង និង ច្រៀងសរុបចំនួន ៦ នាក់ ក្នុងនោះមានស្រី ៤ នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា, យ៉ាន លីនដា, សឿ សុធារ៉ា, សម ម៉ាណា និង បុរសមានពីរនាក់គឺ យ៉ែម សំអូន និង អ៊ុន សុធា ។ ម៉ាក សែនសូនីតា ហៅ តូតា មិនត្រឹមស្ងប់ស្ងាត់ក្នុងការថតសម្តែងរឿងទេ តែនាងក៏បង្ហាញភាពស្ងប់ស្ងាត់ ក្នុងការបក ស្រាយនូវរឿងធ្វើខួបចំណងស្នេហ៍ពីរឆ្នាំរបស់នាងជាមួយ ទឹម នីអូ ដែលជាប្អូនប្រុសបង្កើតរបស់ ទឹម រដ្ឋា បង្ហោះ លើហ្វេសប៊ុកឱ្យគេបានឃើញនាំគ្នាភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំងចង់ដឹងពីចំណងស្នេហ៍នោះថា តើដល់ពេល ណាទើបពួកគេដឹកដៃគ្នាចូលរោងការ ។ កាលពីខែឧសភាកន្លងទៅ ម៉ាក សែនសូនីតា បានបង្ហោះរូបថតដែលបង្ហាញសកម្មភាពស្និទ្ធស្នាល ជាមួយ ទឹម នីអូ នៅលើហ្វេសប៊ុករបស់នាង ដោយ ក្នុងរូបភាពនោះគេឃើញនៅលើនំខួបកំណើតស្នេហ៍ ពីរឆ្នាំបានឆ្លាក់អក្សរថា “រីករាយគម្រប់ខួបពីរឆ្នាំនៃ ក្តីស្រឡាញ្ញ់ នីអូ និង តូតា” ប៉ុន្តែរូបភាពនោះ ក្រោយមកត្រូវបានលុបបំបាត់ទិន្នន័យ មួយចំនួនចេញ ពីហ្វេសប៊ុកផងដែរ ជាហេតុធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ និង ងឿងឆ្ងល់ ? កាលពីឆ្នាំ ២០១០ និង ២០១១ អតីតកញ្ញាឯក ប៊្រីដស្តុន ម៉ាក សែនសូនីតា ហៅ តូតា ត្រូវបានគេ ចាប់ អារម្មណ៍ថា នាងមានភាពលេចធ្លោក្នុងការ ថតសម្តែងរឿងវីដេអូ ដោយកាលនោះប្រជាប្រិយភាពរបស់នាងប្រដំប្រសង គ្នាជាមួយ នឹងអ្នកសម្តែង នី មុន្នីនាថ និង សារាយ សក្ខណា ហើយនាងក៏អាចរកចំណូល បានក្នុងមួយខែប្រមាណជា ៣.០០០ ដុល្លារ ៕

No comments:

Post a Comment