Saturday, June 30, 2012

តា​រាច​ម្រៀង​ពីរ​ដួង ជា​កូនធម៌ សម្ដេច​តេ​ជោ និង​លោកជំទាវ រៀបការ​ The wedding of Hun Sen's and Bun Rany's god children: Singers Ouk Narim and Chhorm Chhorpum

(ថ្ងៃទី 29 មិថុនា 2012, ម៉ោង 07:09:PM) | ដោយ: ចៅ​ចិត្រ​ Cambodia Express News
The wedding of Hun Sen's and Bun Rany's god children: Singers Ouk Narim and Chhorm Chhorpum. Their wedding was organised by Hun Sen's wife, Bun Rany. She was actively in charge of inviting all important government officials, VIPs and businessmen. Chhorm Chhorpum is the daughter of singer Chhorm Chhorvin, the niece of singer Chhorm Bunyong and the niece of the the lead singer of American band Dengue Fever, Chhorm Nimol. ភ្នំពេញ: អាពាហ៍ពិពាហ៍ របស់លោក អ៊ុក ណា​រី​ម និង​ឆោម ឆ​ពុំ បាន​ប្រ​ព្រឹ​ត្ដ​ដោយ​ភាព​អ​ធឹ​ក​អធម​បំផុត ក្រោម​ការចាត់ចែង របស់លោក​ជំទាវ ប៊ុន រ៉ានី​ហ៊ុនសែន ហើយ​ក៏មាន​ភ្ញៀវ​កិ​ត្ដិ​យស​សុទ្ធតែជា​មន្ដ្រីជាន់ខ្ពស់ និង​ជា​ភរិយា របស់​មន្ដ្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។ អាពាហ៍ពិពាហ៍ តារាចម្រៀង​មួយគូរ​នេះ នឹង​ទទួលភ្ញៀវ ចំនួន​ជាង​១០០​តុ​នៅ​អាគារ G កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២​។​
​ពិធី​នេះ​ បានប្រារឰ​ទៅដោយ​រលូន ហើយ​គ្មាន​អ្នកណា ម្នាក់​ទ្រាំ​មិន​ស្ងើចសរសើរ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​តារា​ពីរ​ដួង​នេះ​ទេ នឹង​អាចនិយាយបាន​ទៀតថា ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​មង្គលការ​របស់​តារា​សិល្បៈ​ខ្មែរ​។ ទោះជា​ធ្លាប់មាន​ពិធីមង្គលការ​របស់​អ្នកសិល្បៈ​មុនៗ ក៏​មិនអាច​ប្រៀបផ្ទឹម​បានដែរ​។​ ​ក្បួន​ហែរ​ជំនូន​ដ៏​សម្បូរហូរហៀរ​ បស់​តារា​មាន​វាសនា​ខ្ពស់​ពីរ​ដួង បាន​រំលេច​ចេញ​នូវ​ភាព​អឹ​ក​អ​ធឹ​ក ដោយសារតែ​អ្នក​ហែរ​ជំនូន​ជាង​១០០​គូរ មាន​ស្លៀកពាក់​យ៉ាង​មាន​របៀបរៀបរយ​មាន​អ្នកខ្លះ​ចង ក្បិន អ្នកខ្លះ​ទៀត​ពាក់​តឺ​នុយ​អាវធំ និង​មួយចំនួនទៀត​សុទ្ធតែ​អ្នកធំ​។ យើង​គិតពី​ច្រកចូល​រហូតដល់​រោង​ជ័យ​ឃើញ​មាន​កម្លាំង​ការពារ ដែល​មិន​ខុសពី​អាពាហ៍ពិពាហ៍​របស់​កូន​មន្ដ្រី​ធំ​នោះឡើយ​។ ​ពិធីកាត់សក់​បង្កក់​សិរី​បាន​មកដល់​កូនកំលោះ​អ៊ុក ណា​រី​ម និង​កូនក្រមុំ​ឆោម ឆ​ពុំ ប្រកបដោយ​ទឹកមុខ​អរ​រំភើប​រីករាយ​ឥតឧបមា​។ ​ លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ចូលរួម​កាត់សក់​ដល់​កូនកំលោះ កូនក្រមុំ និង​ជូនពរ​ឱ្យ​ស្រឡាញ់គ្នា​ដល់​ចាស់​កោង​ខ្នង នឹង​ដើម្បី​ជាការ​លើក មុខមាត់​ដល់​គូរ​ភរិយា​ថ្មី​លោកជំទាវ​បាន​ជូន​គ្រឿង​ពេជ្រ​មួយឈុត​មានតម្លៃ​ រាប់ម៉ឺន​ដុល្លារ ហើយ​ត្រូវគេ​បានដឹងថា តារាចម្រៀង​ពីរ​ដួង​នេះ​ត្រូវជា​កូនធម៌ របស់​សម្ដេច​និង​លោកជំទាវ​មាន​រយៈពេល​៦​ឆ្នាំ មកហើយ​។ ​គួររំលឹកថា សម្ដេច​ហ៊ុន សែន និង​លោកជំទាវ បាន​ផ្សំផ្គុំ​ឱ្យ​ពួកគេ​ទាំងពីរ​មាន​ពិធីមង្គលការ​នេះ ឡើង​តាម​បំណងប្រាថ្នា ហើយ​បានឱ្យ​លោក​ឧត្ដមសេនីយ ហ៊ីង ប៊ុន​ហៀ​ង និង​លោកស្រី​ធ្វើជា​មេបា​ខាង​ស្រី​។ នាង​ឆោម ឆ​ពុំ មានឈ្មោះ​ពិត​គឺ​ឆោម សុជាតា កើត​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​១៩៨២ នៅ​ឃុំ​កូប ស្រុក​សេរី​សោភ័ណ ខេត្ដ​បាត់ដំបង​។ ចំពោះ​លោក​អ៊ុក ណា​រី​ម កើត​ថ្ងៃទី​៣​ខែកក្កដា ឆ្នាំ​១៩៨១ នៅ​ក្រុងភ្នំពេញ​៕

No comments:

Post a Comment