Saturday, June 30, 2012

តួ​ស្រី​រឿង “​នាយ​ឡប់​ជំ​ពប់​ស្នេហ៍​” ថា​បេះដូង​នៅ​ស្អាតស្អំ​

CEN
(ថ្ងៃទី 26 មិថុនា 2012, ម៉ោង 07:45:AM) | ដោយ: តារា​រស្មី
ភ្នំពេញ: កញ្ញា មាន សូ​នី​តា ក្នុង​វ័យ​២២ ពេលនេះ​បាន​ក្លាយជា​តួឯក ក្នុង​រឿង “​នាយ​ឡប់​ជំពប់​ស្នេហ៍​” ដែល​នឹង​បញ្ចាំងនៅតាម​រោងភាពយន្តនាពេល​ឆាប់ៗខាងមុខនេះ​។ ប៉ុន្តែ​នាង​និយាយថា​ ចំពោះ​ជីវិត​ស្នេហា​គឺ​បេះដូង​របស់​នាង​នៅ​ស្អាតស្អំ​ល្អ​ណាស់​។​ ​ក្នុង​បទសម្ភាសន៍​ជាមួយ​វេ​ប​សាយ ​CEN​ នាង​បាន​បាន​រៀបរាប់​អំពី​ជីវិត​នៅក្នុង​សិ​ល្បៈ​ក៏ដូចជា​ជីវិត​ស្នេហា​របស់​នាង​។​ សូ​នី​តា​ បាន​និយាយថា នេះ​ជា​លើក​ទី​១ ក្នុង​ជីវិត​សិល្បៈ​ភាពយន្តរបស់​នាង​ហើយ​។​តារាភាពយន្ត ដោយបាន​ចូលរួម​សម្តែង​ក្នុង​ភាពយន្តបែប​បាញ់ប្រហារ ស្នេហា ត្រីកោណ និង​បែប​កំប្លែង​នោះ គឺ​រឿង “​នាយ​ឡប់​ជំពប់​ស្នេហ៍​” ចាប់តាំងពី​ពេល​នាង​ក្លាយជាហ្វ្រេ​ស៊ី​ហ្គឺ​ល លេខ​បួន កាលពី​ឆ្នាំ​២០០៩​។​
​ដូច្នេះ​នាង​កំពុង​សង្ឃឹមថា​ខ្សែភាពយន្ត​ដែល​នឹ​ងចាប់ផ្តើម​បញ្ចាំង​នៅ​ថ្ងៃទី​១២​ខែកក្កដា​នៅ​រោងភាពយន្ត​លុ​ច្ស​និង​រោងភាពយន្ត​សូ​រី​យ៉ា​នោះ ​នឹង​អាចធ្វើឲ្យ​នាង​កាន់​តែមាន​ប្រជាប្រិយភាព​។​ ​នាង​គ្រាន់តែ​ជា​តារា​សម្តែង​ថត​កាយវិការ ខារ៉ាអូខេ ឲ្យ​ផលិតកម្ម រស្មី​ហង្ស​មាស និង​ផលិតកម្ម​ក្រៅប្រទេស​មួយចំនួន​ប៉ុណ្ណោះ មុនពេល​ថតខ្សែភាពយន្ត​នេះ​។​ ​ចំពោះ​ជីវិត​ស្នេហា សូ​នី​តា បានបង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​នាង ​ដោយនិយាយ​ថា ​នាង​មិនមាន​ទាន់​ជាប់​ចំណងស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​។​ ​នាង​ជា​អ្នកស្រុកខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ ស្រី សង្ហា ជា​កងទ័ព ម្តាយ​ឈ្មោះ នួន ហេង​លាភ ធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល។ ​នាង​មានប​ងប្អូនស្រី​២​នាក់ ហើយ​នាង​ជា​កូនពៅ​។ នាង​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​នា​ឆ្នាំ ១៩៩៨ ហើយ​បាន​កំពុង​បន្ត​ការសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំ​ទី​៣ ផ្នែក​ទីផ្សារ​៕ S​

No comments:

Post a Comment