Friday, July 6, 2012

ម្តាយ​បង្កើត ចន ច័ន្ទលក្ខិណា ទម្លាយ​រឿង​ឆានី-លក្ខិណា​គ្មាន​ផ្ទះ​សម្បែង​នៅ

PhnomPenhPost
04 July 2012 ​ស៊ូ វុទ្ធី
តារា​សម្តែង​ជើង​ចាស់​លោក យុត្ថារ៉ា ឆានី និង​ភរិយា​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ពេល​ចូល​រួម​កម្ម​វិធី​កន្លង​មក​​។ រូបថត ឈឹម ស្រីនាង

ភ្នំពេញៈ ក្រោយ​ពី​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​សម្តែង​ មិន​តិច​ជាង​២​ទសវត្សរ៍​នោះ ​ប្តី​ប្រពន្ធ​ជ្រក​ក្រោម​ដំបូល​សិល្បៈ​ដូចគ្នា លោក​ យុត្ថារ៉ា​ ឆានី និង​អ្នក​នាង​ ចន ច័ន្ទលក្ខិណា ​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​រៀម​ច្បង​ដ៏​មាន​សមត្ថភាព​ក្នុង វិស័យ​សិល្បៈ​។ ទន្ទឹម​នឹង​មាន​សមត្ថភាព​បន្សល់​ទុក​ជា​គំរូ​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ នោះ គេ​គិត​ថា គូ​ស្នេហ៍​សិល្បៈ​មួយ​គូ​នេះ​ នឹង​សល់​ប្រាក់​កាស​សង់​ផ្ទះ​វីឡា​រស់នៅ​ស្កឹមស្កៃ​មើល​ទៅ! ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​អ្នក​ស្រី វ៉ាន់ ដានី លាត​ត្រដាង​ថា​ លក្ខិណា​ និង ​ឆានី​ បម្រើ​សិល្បៈ​ជាង​២០​ឆ្នាំ​ហើយ តែ​មិន​ទាន់​​មាន​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​ទេ។
អ្នក​ស្រី​ វ៉ាន់ ​ដានី​ វ័យ​៥៩ឆ្នាំ​ជា​ម្តាយ​បង្កើត​របស់​តារា​សម្តែង​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ បាន​មាន​ប្រសាសន៍​ថា៖​«កូនៗ​ខ្ញុំ​ លក្ខិណា​និង​ ឆានី​ ធ្វើ​ការ​បម្រើ​សិល្បៈ​២០​ឆ្នាំ​ហើយ​ នៅមិន​ទាន់​មាន​ផ្ទះ​នៅ​ផ្ទាល់​ទេ​ គឺ​សព្វ​ថ្ងៃ​នៅតែ​រស់​នៅ​ក្នុង​បន្ទុ​កម្តាយ​ឪពុក​នៅ​ឡើយ​»។ រឿង​គ្មាន​លុយ​កាក់​សម្រាប់​រស់​នៅ​ឲ្យ​សុខស្រួល​មាន​ផ្ទះ​សម្បែង​នេះ​ ត្រូវ​បាន​អ្នក​ស្រី​ជា​ម្តាយ​ដាក់​បន្ទុក​ថា បណ្តាល​មក​ពី​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​រក​ស៊ី​ទៀង​ត្រង់​ពេក​។ អ្នក​ស្រី​និយាយ​ថា៖ ​«ពួក​កូនៗ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់​សុចរិត​ ហើយ​ខ្ញុំ​ជា​ម្តាយ​ក៏​ដូច​គ្នា​របរ​រក​ស៊ី​ដឹក​ខ្សាច់​នេះ​មិន​ក្រោម​២០​ ឆ្នាំ​ហើយ​ដែរ​ តែ​រក​ប្រាក់​ចែក​កូន​ឲ្យ​ទិញ​ផ្ទះ​ នៅ​បែក​ក៏​មិន​បាន​ ព្រោះ​ថា​ខ្ញុំក៏​រក​ស៊ី​ទៀង​ត្រង់»។ មុន​នេះ​គេ​ល្បី​ថា លោក​យុត្ថារ៉ា ឆានី និង​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ទិញ​ខុនដូ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ តែ​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ស្រី វ៉ាន់​ ដានី​ បាន​ឲ្យ​ដឹង​ថា៖ «ពួក​គេ​មាន​យីអ៊ុន​បាន​ទៅ​ដេក​នៅ​ខុនដូ​នោះ​ ក៏​ព្រោះ​តែ​លោក​ថៅកែ​កាណាឌីយ៉ា គាត់​មាន​ចិត្ត​អាណិត​អាសូរ ហើយ​ក៏​ឲ្យ​ស្នាក់​នៅ​ដោយ​មិន​ទាមទារ​ពី​ពួក​គេ​សូម្បី​មួយ​កាក់​មួយ​សេន​ ឡើយ​»។ រាល់​អាថ៌​កំបាំង​ដែល​កប់​ជ្រៅ​ក្នុង​រង្វង់​គ្រួសារ​រាប់​សិប​ឆ្នាំ​ត្រូវ​ បាន​លាត​ត្រដាង​នា​ពេល​​នេះ​ លោក​ យុត្ថារ៉ា​ ឆានី​ ដែល​ជា​កូន​ប្រសា បាន​ទទួល​ស្គាល់​ការ​ពិត​ដោយ​លោក​បាន​ប្រាប់​ថា៖​​ «ពាក្យ​សម្តី​ដែល​ម្តាយ​ក្មេក​ខ្ញុំ​និយាយ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ជា​ ការ​ពិត​ទាំងអស់​»។ នៅ​ពេល​អ្វី​ៗ​ត្រូវ​លាត​ត្រដាង​ លោក​យុត្ថារ៉ា ​ឆានី​ បាន​និយាយ​យ៉ាង​សាមញ្ញ​ថា៖«ខ្ញុំ​មិន​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ម្តាយ ​ក្មេក​ឬ​យ៉ាង​ណា​នោះ​ឡើយ​ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​កូនៗ​ជា​តារា​ភាព​យន្ត​ល្បី​ នោះ​ដែរ​ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​គិត​ថា ពាក្យ​នេះ​ប្រាប់​ដល់​ទស្សនិកជន​ឲ្យ​បាន​ដឹង​ឮ​ថា​ ពួក​ខ្ញុំ​ធ្វើ​ការ​បម្រើ​សិល្បៈ​ស្មោះ​មិន​យក​សិល្បៈ​ដូរ​យក​វីឡា​ ឬឡាន​ទំនើបៗ​ជិះ​ដែរ​»។ ជាមួយ​នឹង​ជីវភាព​យ៉ាង​សាមញ្ញ​ មិន​មាន​ទ្រព្យធន​ក្រាស់ក្រែល លោក​យុត្ថារ៉ា ឆានី​ បាន​និយាយ​ដោយ​ចម្ងល់​ចំពោះ​ខ្លួន​ឯង​ថា​៖​ «ខ្ញុំ​ក៏​ឆ្ងល់​ខ្លួន​ឯង​ដែរ​ ប្រឡូក​សិល្បៈ​ពីរ​នាក់​ប្តី​ប្រពន្ធ​មិន​ក្រោម​២០​ឆ្នាំ​ទាំង​យប់​ទាំង​ថ្ងៃ ​ នៅ​តែ​មិន​សល់​លុយ​ទិញ​ផ្ទះ​ ទិញ​វីឡា​នៅ​នឹង​គេ​ ផ្ទុយ​ទៅ​វិញ​តារា​ស្រករៗ​ក្រោយ​ខ្លះ​មិន​ទាន់​ស្គាល់​កាមេរ៉ា​ច្បាស់​ផង​ គេ​ប្រកាស​ឡើង​ផ្ទះ​ ឡើង​វីឡា​យ៉ាង​គ្រហើៗ​»។ ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក​ឆានី អះអាង​ថា៖​«មិន​មែន​ថា​ពួក​ខ្ញុំ​ អត់​មាន​លុយ​ទិញ​ផ្ទះ​នៅ​សោះ​នោះទេ​ តែ​ពួក​ខ្ញុំ​ពួន​នៅ​ជុំ​ក្បាល​គ្នា​ជាមួយ​ម្តាយ​ក្មេក​នេះ​មក​ពី​ក្រុម គ្រួសារ​របស់​ខ្ញុំ​មិន​ចូល​ចិត្ត​រស់​នៅ​បែក​គ្នា ហេតុ​នេះ​ក៏ចេះ​តែ​នៅ​បែប​នេះ​ទៅ»៕

No comments:

Post a Comment