Monday, July 23, 2012

នាង លាភ តារា​កំប្លែង​រីក​ដូច​បុប្ផា​ត្រូវ​សន្សើម ពេល​ស្និទ្ធស្នាល​ប្លែក​ជាមួយ​នាយ​ក្រឹម​

vorakchun
​ភ្នំពេញ ៖ នាង​លាភ គឺជា​តារា​កំប្លែង​មួយរូប​ដែល​គេ​ចាប់អារម្មណ៍​ថា គឺជា​អ្នក​ចូលខ្លួន​មក​ជំនួស​តំណែង នាង លន់ ដា​ណេ បន្ទាប់ពី​នាង ដា​ណេ បាន​បាយៗ​ក្រុម​របស់​នាយ​ក្រឹម​ទៅធ្វើជា​ថៅកែ​ភោជនីយដ្ឋាន​មួយ​នៅ​សង្កាត់​បឹង​ព្រលិត ដោយ​នាង​បានប្រកាសថា មិន​វិល​ត្រលប់​ចូលចាប់​អាជីព​ចាស់​វិញ​ទេ ។ ខណៈដែល លន់ ដា​ណេ បាន​ចាកចេញ ពី​ក្រុម​របស់​នាយ​ក្រឹម​ហើយ​នោះ នាយ​ក្រឹម ក៏បាន​ធ្វើការ​ជ្រើសរើស​ដោយ​សម្លឹង​ឃើញ​កញ្ញា គង់ ចាន់​ស៊ីណា ហៅ នាង លាភ ឱ្យ​ជំនួស​តំណែង​នាង ដា​ណេ តែម្ដង ។
នាយ​ក្រឹម​បាន​បណ្ដុះបណ្ដាល​នាង​លាភ ដូច​កាលដែល​លោក​បណ្ដុះបណ្ដាល នាង​ដា​ណេ ផងដែរ ។ ពេលនេះ​នាង​លាភ កំពុង​ឈរលើ​មុខតំណែង​គ្រាន់បើ​ហើយ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់ ទស្សនិកជន​ដែលមាន​ការគាំទ្រ​ទៅលើ​បទពិសោធន៍​សម្ដែង​គួរសម បើ​ប្រៀបធៀប​ជាមួយនឹង​កញ្ញា លន់ ដា​ណេ នោះ​កេរ្ដិ៍ឈ្មោះ​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ឡើយ ។ ​ ​ដោយសារ​សម្រស់​ស្រស់ស្អាត​និង​មាន​ភាពស្និទ្ធស្នាល​ជាមួយ​មេក្រុម​នោះ កញ្ញា គង់ ចាន់​ស៊ីណា កាន់តែ​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ បើទោះបីជា​ជីវិត​សិល្បៈ​របស់​នាង​ទើបតែ​ចាប់ផ្ដើម​ដោយ​ប្រើ​រយៈពេល​ខ្លី​ក៏ដោយ​។ ក្រៅពី​មានឈ្មោះ​ហើយ​នាង​លាភ បាន​តុបតែង​ខ្លួន​ប្រើ​ស្ទីល​ប្លែកៗ​ក្នុងន័យ​សិល្បៈ​ដូចជា សាក់​រូប​មេអំបៅ​នៅលើ​ដើមទ្រូង ផ្នែក​ខាងឆ្វេង​ដែល​ការ​សាក់​រូប​ប្រភេទ​នេះ​នឹង​បង្ហាញ​ជា​ចំហរ​ផង​នោះ ត្រូវបាន​នាង​លាភ អះអាងថា គឺជា​ស្ទីល​សិល្បៈ របស់​នាង​ប៉ុណ្ណោះ​មិនមែន​ប្រើ​អាគម​អូមអាម​អ្វី​ឡើយ​។ មួយរយៈ​នេះ នាង​លាភ តែងតែ​បណ្ដើរគ្នា​ជាមួយនឹង​មេក្រុម ចូលរួម​កម្មវិធី​សិល្បៈ​ផ្សេងៗ ក៏ដូចជា​ទៅ​ថត​កម្មវិធី​សម្ដែង​តន្ដ្រី​ស្រុកស្រែ និង​ថត​រឿង​កំប្លែង​ចុង​សបា្ដហ៍​ទៀ​ផង​។ ​តួយ៉ាង​ដូចជា​បណ្ដើរគ្នា​ចូលរួម​ពិធីមង្គលការ​តារា​សម្ដែង ស៊ុ​ក សុភា កាលពី​ចុងខែ​មិថុនា​កន្លងទៅនេះ ហើយ​ការ​បណ្ដើរគ្នា​រវាង​តារា​កំប្លែង​ពីរ​ដួង​នេះ​ត្រូវបាន​អ្នកសិល្បៈ​មួយចំនួន​និយាយថា មើលទៅ​នាយ​ក្រឹម និង នាង​លាភ បណ្ដើរគ្នា​បង្ហាញ​ភាពស្និទ្ធស្នាល​ដូចជា​គូស្នេហ៍​អញ្ចឹង​ពេល​ចូល​ទៅដល់​ពិធីការ​នោះ នាយ​ក្រឹម បាន​ឈរ​ថតរូប​កៀកកើយ​ជាមួយ នាង​លាភ មួយឈុត​សិន​ទើប​ឈាន​ជើង​ចូល​តុ​ពិសារ​ភោ​ជនី​ហា​។ ស្ថិតក្នុង​អាយុ​២៥​ឆ្នាំ នាង​លាភ កាន់​តែមាន​សម្រស់​ស្រស់​សិច​ស៊ី ខុសប្លែក​ពី​គ្រា​ដំបូង​ដែល​រូប​សម្រស់ របស់ មាន​សម្បុរ​ស្រអែម​សណ្ដែកបាយ ។ ដោយសារតែ​ភាពស្និទ្ធស្នាល​ជាមួយ​នាយ​ក្រឹម ទាំង​ក្នុងពេល​សម្ដែង​និង​ក្រៅ​ការសម្ដែង​ជាមួយគ្នា​នាំឱ្យមាន​ពាក្យ​ចចាមអារ៉ាម​សង្ស័យថា​អ្នក​ទាំងពីរ​ជា​គូស្នេហ៍​និង​គ្នា ។ ​ប៉ុន្ដែ នាង​លាភ បាន បដិសេធថា មិនមែនជា​ការពិត​ទេ ធម្មតា​អ្នកសិល្បៈ​ឲ្យ​តែ​សម្ដែង​ជាមួយគ្នា នៅ​ជិតគ្នា ដូច្នេះហើយ​គេ​ចេះតែ​ថា អ​ញ្ចេះ អ​ញ្ចុះ ជា​រឿង​របស់គេ​សំខាន់​ខ្ញុំ​និង​ពូ​ក្រឹម​គ្រាន់តែ​ជា​មេ​និង​កូនចៅ​ប៉ុណ្ណោះ ។ កញ្ញា គង់ ចាន់​ស៊ីណា មាន​ប្រភព​ចេញពី​ទឹកដី​របស់​នាង​ក​ង្រី ខណៈដែល​នាង​កំពុង​ធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​មួយ​ហើយ ត្រូវបាន​នាយ​ក្រឹម​យកមក​បណ្ដុះបណ្ដាល​ក្នុង​ក្រុម​។ លុះ​ពេល​យូរៗ​ទៅ នាង​លាភ កាន់តែ​មានបទពិសោធន៍ និង​ទេពកោសល្យ​សម្ដែង​កំប្លែង​ក៏បាន​ក្លាយ​ទៅ​តារា កំប្លែង​ប្រចាំ​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​តែម្ដង​៕ ដោយ​ប្រុស​ធី

No comments:

Post a Comment