Sunday, August 26, 2012

នាង ចូ​លី ជំរុញ​កូនៗ​ឲ្យ​ដើរ​តាម​គន្លង​សិល្បៈ​

source : vorakchun
អាមេរិក​៖ តារា​ហូលីវូដ​នាង អេ​ន​ជេ​លី​ណា ចូលី (Angelina Jolie) ត្រូវ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​បរទេស​ដកស្រង់​សម្តី​គាត់​ថា កំពុង​ជួយ​ជំរុញ​ឲ្យ វី​វៀន ចូ​លី ភី​ត កូនស្រី​តូច​អាយុ ៤​ឆ្នាំ​របស់​នាង បាន​សម្តែង​ជា​តួ​សំខាន់​គឺជា​តួអង្គ​ម្ចាស់​ក្ស​ត្រី​យ អូ​រ៉ូ​រ៉ា ក្នុង​ភាពយន្ត​រឿង ម្ចាស់​ក្ស​ត្រី​យ៍​ឥត​វិញ្ញាណ“Sleeping Beauty” ។​
​ដោយ​នាង ចូ​លី គិតថា​កូនស្រី​របស់​នាង​ម្នាក់នេះ​មាន​លក្ខណៈ​ស័ក្តិសម​បំផុត​សម្រាប់​សម្តែង​ជា​តួអង្គ​ដូចនេះ ហើយ​នាង​ព្យាយាម​បញ្ចុះបញ្ចូល​អ្នកដឹកនាំ​រឿង​ដើម្បី​ឲ្យ​កូនស្រី​នាង​បាន​ចូលរួម​ក្នុងការ​សម្តែង​និង​អាច​រកប្រាក់​កម្រៃ​សម្រាប់​ខ្លួនឯងបាន​។​ ​ប្រភព​នោះបាន​បង្ហើប​ប្រាប់ទៀតថា ចូ​លី យល់ថា​ការដែល កុមារី វី​វៀន ដើរ​ជា​តួឯក​តូច​ក្នុង​ខ្សែភាពយន្ត​អាច​ផ្តល់នូវ​បទពិសោធន៍​សប្បាយរីករាយ​សម្រាប់​កូនៗ​ក៏ដូចជា​ខ្លួន​នាង​ផ្ទាល់​ផងដែរ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​គឺ វី​វៀន ក៏មាន​ទេពកោសល្យ​ក្នុងការ​សម្តែង​បាន​ពី​កំណើត​ដែរ ខណៈដែល​កូន​ផ្សេងៗ​ទៀត​របស់​នាង​ម្នាក់ៗ​សុទ្ធតែ​បាន​សំណូមពរ​ឲ្យ ម្តាយ​និង​ឪពុក​របស់​ពួកគេ​(​ចូ​លី​និង​ភី​ត​) រក​ឈុត​ឆាក​និង​តួអង្គ​ល្អៗ​សម្រាប់​ពួកគេ​ចូលរួម​សម្តែង​ជាមួយ​ដែរ​៕​

No comments:

Post a Comment