Sunday, September 2, 2012

ភរិយាលោក ស៊ុក សុភា ចង់លោតពីលើផ្ទះ !

Written by ភ្នំពេញដេលីញូវ
ក្រោយពីរៀបការយ៉ាងអធិកអធម រួចមក អតីតតារាចម្រៀង និង សម្តែង ស៊ុក សុភា និង ភរិយារបស់ លោកបានដឹកដៃគ្នា ដើរលេងកម្សាន្តជាច្រើនកន្លែងតាម តំបន់ទេសចរណ៍ក្នុង និង ក្រៅប្រទេស ដើម្បីបង្កើនចំណងស្នេហាអ្នកទាំងពីរ ឱ្យកាន់តែផ្អែមល្ហែមថែមទៀត ។ ភាពផ្អែមល្ហែមនេះមិនបានប៉ុន្មានផង ស្រាប់តែនៅដំណាច់ខែកក្កដា គេឃើញភរិយា របស់លោក ស៊ុក សុភា បានត្រឡប់ទៅអូស្ត្រាលីវិញរួមជាមួយ កូនៗយ៉ាងតក់ក្រហល់ បំផុត ។
តាមប្រភពព័ត៌មានពីអ្នកជិតខាង បានប្រាប់ថា នៅមុនពេល ចាកចេញមានគេឃើញអ្នកនាង ហ្សារីណា ចង់លោតពីលើផ្ទះនៅក្នុងបុរីចម្ការដូង ដែលពេលនោះមាន មនុស្សម្នាផ្អើលចោមរោមមើលគ្រប់ៗគ្នា ។ អ្នកភូមិគិតថា ស៊ុក សុភា ឈ្លោះជាមួយភរិយា ទើបធ្វើឱ្យនាងសម្រេចចិត្តចេញចាកទៅអូស្ត្រាលីតែម្នាក់ឯង ប៉ុន្តែមាន ព័ត៌មានខ្លះថា “ខ្មោចចូលក្នុងខ្លួននាង” ទៅវិញ ។ គួរបញ្ជាក់ផងដែរថា ស៊ុក សុភា និង នាង ហ្សារីណា បានរស់នៅ រួមគ្នាក្នុងបុរីចម្ការដូងតាំងពីដំណាច់ឆ្នាំ ២០១១ ។ មិនថាអ្នកនៅក្នុង ឬ ក្រៅ សិល្បៈសុទ្ធតែសរសើរពីចំណងស្នេហ៍រឹងមាំរបស់ ស៊ុក សុភា ថ្វីដ្បិតតែអ្នកទាំងពីរ សម្រេចចិត្តរស់នៅជាមួយគ្នា ថែមទាំង មានកូនជាចំណងដៃមុនថ្ងៃរៀបការក្តី តែអ្នកទាំង ពីរតែងបង្ហាញនូវក្តី ស្រឡាញ់របស់ខ្លួនចំពោះគ្នា ទៅវិញទៅមក ។ លោក ស៊ុក សុភា ស្ទើរតែបោះ បង់អាជីពសិល្បៈចោលទាំងស្រុង ព្រោះចាប់តាំងពីរៀបការរួចមិន ឃើញវត្តមាន លោកនៅក្នុងឈុត ខារ៉ាអូខេរបស់ផលិតកម្មណា ទាំងអស់ ពីព្រោះលោករង់ ចាំតែថ្ងៃចេញ ទៅរស់នៅតាម ភរិយានៅប្រទេសអូស្ត្រាលី ។ ស្របពេលដែលជីវិតសិល្បៈកាន់តែស្ងប់ស្ងាត់ ស្រាប់តែនៅដំណាច់ខែកក្កដា យើងទទួលបានព័ត៌មានថា ភរិយាស៊ុក សុភា បានចេញទៅប្រទេសអូស្ត្រាលីទាំងទឹកមុខក្រៀមក្រំ និង មាន ការទាស់ទែងសម្តីគ្នាជាមួយលោក ស៊ុក សុភា ទៀតផង ។ បើតាមប្រភពព័ត៌មានពីអ្នករស់នៅក្នុងបុរីចម្ការដូង បានបង្ហើបប្រាប់ថានៅដំណាច់ខែកក្កដា ស្រាប់តែឃើញភរិយា ស៊ុក សុភា បានឡើងទៅលើដំបូលផ្ទះជួល របស់ខ្លួនប្រុងលោតពីលើផ្ទះ ធ្វើឱ្យផ្អើលអស់អ្នកជិតខាង ។ ពេលនោះមានមនុស្សជាច្រើននាក់បាន ឃាត់ និង ចាប់ឃាត់នាង ហ្សារីណា មិនឱ្យលោតពីលើផ្ទះ ចំណែកលោក ស៊ុក សុភា វិញក៏មាន វត្តមាន នៅទីនោះផងដែរ ហើយលោកបានហាមឃាត់ភរិយារបស់ខ្លួនមិនឱ្យលោតពីលើផ្ទះ ព្រម ពេលដែលអ្នកនៅជុំវិញផ្អើលឈូឆរ និង ចោមរោមមើលគ្រប់ៗគ្នា ។ រំលងប៉ុន្មានថ្ងៃក្រោយហេតុការណ៍នោះគេបានឃើញនាង ហ្សារីណា ដែលជាភរិយាលោក ស៊ុក សុភា បានប្រញាប់ប្រញាល់ធ្វើដំណើរត្រឡប់ទៅប្រទេសអូស្ត្រាលីវិញយ៉ាងតក់ក្រហល់បំផុត ។ ភ្លាមៗធ្វើឱ្យគេ គ្រប់គ្នាគិតថា ហ្សារីណា ច្បាស់ជាឈ្លោះទាស់សម្តីគ្នាជាមួយស្វាមីរបស់ខ្លួនហើយ ទើបធ្វើឱ្យនាងចេញទៅយ៉ាងឆាប់រហ័សបែបនេះ ។ មិនតែប៉ុណ្ណោះមើលទៅនាង ហ្សារីណា ដូចជា មានការភ័យខ្លាចចំពោះរឿងអ្វីមួយ ។ ស្របពេលដែលភរិយា របស់ ស៊ុក សុភា ចាកចេញ ស្រាប់ តែ ស៊ុក សុភា បានត្អូញត្អែរនៅលើ ធាចបៀកៀ របស់ខ្លួនថា “តើនរណាមួយចង់បែកពីមនុស្ស ដែលខ្លួនឯងកំពុងស្រឡាញ់ ?” ញក្យសម្តីនេះកើតចេញពេលដែលភរិយារបស់ខ្លួនបាននាំកូនៗត្រឡប់ ទៅប្រទេសអូស្ត្រាលីវិញ ដោយទុកឱ្យ ស៊ុក សុភា នៅកណ្តោចកណ្តែងតែម្នាក់ឯង ។ ចុងក្រោយ បើតាមសម្តីអ្នកភូមិនៅក្នុងបុរីចម្ការ ដូងបានឱ្យដឹងថា ការពិត ស៊ុក សុភា និង ភរិយាលោកមិន មានរឿងអ្វីនឹងគ្នាទេ អ្នកទាំងពីរនៅតែស្រឡាញ់គ្នាដូចដើម មូលហេតុ ដែលធ្វើឱ្យកើតរឿងរ៉ាវខាង លើដោយសារខ្មោចចូលនាង ហ្សារីណា ។ នាងមិនបានដឹងខ្លួនថាចង់លោតពីលើផ្ទះឡើយ ដោយ សារមានការភ័យខ្លាច “រឿងខ្មោចចូល” ខ្លាំងពេក នាងបានត្រឡប់ទៅអូស្ត្រាលីវិញ ។ ចំណែកលោក ស៊ុក សុភា វិញ កំពុងខ្នះខ្នែងក្នុងការរត់ការដើម្បីចេញទៅរស់នៅប្រទេស អូស្ត្រាលីតាម ភរិយា និង កូនៗ ។ ដើម្បីចង់ដឹងច្បាស់ពីរឿងរ៉ាវខាងលើ យើងបានទាក់ទងទៅ លោក ស៊ុក សុភា ប៉ុន្តែលោកមិនបានទទួលទូរស័ព្ទ ដើម្បីបកស្រាយរឿងខាងលើនេះទេ ៕

No comments:

Post a Comment