Sunday, September 2, 2012

ភរិយា ស៊ុក សុភា ចង់សើច... ពេលឮព័ត៌មានថា "នាងខូចចិត្តបម្រុង លោតពីលើផ្ទះ"

lookingtoday
នាង ហ្សារីណា ភរិយាកូនបី របស់ស៊ុក សុភា បានសរសេរជាភាសា អង់គ្លេសថានៅលើហ្វេសប៊ុក (Facebook)របស់នាងថា " Why would I do that? I love my self n my life so much!!! How many people's would love to have my life???? I hope after this news, I will be more famous " ដែលមានន័យថា ជាភាសាខ្មែរថា "ហេតុអីខ្ញុំត្រូវធ្វើបែបនេះ? ខ្ញុំស្រលាញ់ខ្លួន និងជីវិតរបស់ខ្ញុំខ្លាំងណាស់។ ហើយនាងក៏សង្ឃឹមថា បន្ទាប់ពីព័ត៌មាននេះចុះផ្សាយ នឹងធ្វើឲ្យនាងកាន់តែល្បី ថែមមួយកម្រិតទៀត"។
មិនតែប៉ុណ្ណោះ នាងក៏បាន Comment ទៀតថា នៅពេលដែលនាងឃើញ ព័ត៌មានបែបនេះចុះផ្សាយ គឺចង់តែសើចព្រោះ ថាការសរសេរនេះ គ្មានការពិតសូម្បី តែបន្តិច ។ ចុះហេតុអីបានជាអ្នក កាសែតចូលចិត្តចុះផ្សាយ អីដែលជារឿងមិនពិតខ្លាំងម្ល៉េះ? ហើយនាងក៏គ្មានហេតុផល អីត្រូវធ្វើបែបហ្នឹងទេ ព្រោះនាងមានស្វាមី កូនៗ និងគ្រួសារ ទោះបីជាឈឺចាប់យ៉ាងណា ក៏ដោយក៏នាងគ្មានថ្ងៃគិតរឿងនេះដែរ។ ជាការពិត បន្ទាប់ពីតារាសម្តែង រាងខ្ពស់សង្ហា លោក ស៊ុក សុភា បានសម្រេចចិត្តដឹកដៃនាង ហ្សារីណា ចូលរោងការតាម ប្រពៃណីយ៉ាង អធិកអធម រួចមក ពួកគេទាំងពីរ តែងតែព្យាយាម បង្ហាញភាពផ្អែមល្ហែម និងការស្រលាញ់គ្នា ទៅវិញទៅមក ដែលមើលទៅហាក់បី ដូចជាគូស្នេហ៍មួយគូ ដែលមានសុភមង្គលជាងគេ ក្នុងចំណោមអ្នកសិល្បៈទាំងអស់។ តែសេចក្តីសុខនេះ មិនទាន់បានប៉ុន្មានផង ក៏ត្រូវបានគេបង្ហើបឲ្យដឹងថា ពួកគេទាំងពីរមានភាព រកាំរកូសគ្នាស្ទើររាល់ថ្ងៃ ហើយអ្វីដែលគួរ ឲ្យភា្ញក់ផ្អើលនោះ គឺភរិយារបស់ លោក សុភា ប្រុង នឹងលោតចុះពីលើផ្ទះ ដោយសារតែការឈឺចាប់ពេក ក្នុងជម្លោះជាមួយគ្នានេះ។ ក្រោយពីមានព័ត៌មានក្នុង ស្រុកមួយបានចុះផ្សាយថា ភរិយារបស់អតីតតារាសម្តែង លោក ស៊ុក សុភា ប្រុងលោតពីលើផ្ទះ ដោយសារតែមាន បញ្ហាទំនាស់ផ្ទៃក្នុង ដោយឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ហើយក្រោយមកនាងបាន ឡើងទៅលើដំបូលផ្ទះប្រុង បញ្ចប់ជីវិតដោយលោត ពីលើផ្ទះធ្វើអត្តឃាត ព្រោះតែមានការ ឈឺចាប់ខ្លាំងពេក។ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារតែមានគេ ចេញមកឈូ ឆរ ជួយឃាត់នាងទាន់ពេលវេលា ក្នុងនោះក៏មានវត្តមាន របស់លោក សុភា ព្យាយាម និយាយពន្យល់ និងអង្វរនាងទម្រាំតែនាង រំងាប់អារម្មណ៍ចុះមកវិញ ។ ហេតុការណ៍នេះរំលង មិនទាន់បាន១សប្តាហ៍ ស្រួលបួលផង ហ្សារីណា ក៏បានស្ពាយបង្វិច ចាកចេញពីផ្ទះ ដោយមិនស្តាយស្រណោះ ឡើងយន្តហោះបោះពួយ ទៅអូស្ត្រាលី និងទុកឲ្យស្វាមីនៅស្រុកខ្មែរ ។ ទោះបីជាយ៉ាងណា ព័ត៌មាននេះចុះផ្សាយមិន ទាន់បានប៉ុន្មានផងនាង ស៊ូ ហ្សារីណា ក៏បានបញ្ចេញប្រតិកម្ម ចេញមុខបដិសេធជាសាធារណៈ តាមរយៈគេហទំព័រ ហ្វេសប៊ុក (Facebook) របស់នាងថា រឿងដែលគេចុះផ្សាយនោះ មិនមែនជាការពិតនោះទេ ហើយនាងក៏គ្មានបញ្ហាទំនាស់ ក្នុងគ្រួសារដូចគេលើកឡើងនោះដែរ ពោលគ្រួសាររបស់នាងនៅ តែមានសេចក្តីសុខ សុភមង្គលដូចមុន ៕ គួររំឭកផងដែរថា បុរសសង្ហារដែលមានឈ្មោះ បោះសំឡេងខ្លាំងមួយរូប នៅក្នុងពិភពសិល្បៈ លោក ស៊ុក សុភា បានដឹកដៃនាងស៊ូ ហ្សារីណា ចូលរោងការកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ និងរៀបចំទទួល បដិសណ្ឋាកិច្ច ភ្ញៀវកិត្តិយស ជាពិសេស សិល្បករ-សិល្បការិនី ប្រមាណជិត ១០០តុ នៅមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ៕

No comments:

Post a Comment